រាជធានីភ្នំពេញ៖ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា បានញ្ជាក់ថា ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណៈរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃ ១២-១៣ កញ្ញាខាងមុខនេះ។
ការបំពេញទស្សនកិច្ចផ្លួវការ របស់ ឯកឧត្តម វ៉ាង យី គឺតបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។
វត្តមានរបស់ ឯកឧត្តម វ៉ាង យី ក៏នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួល ជាផ្លូវការនៃពហុកីឡដ្ឋានជាតិមរតកតេជោផងដែរ៕

