ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ តែងតាំង ឯកឧត្តម ឈួន ដារ៉ា ជា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន។ នេះបើយោង ព្រះរាជក្រឹត្យដែលធ្វើនៅព្រះបរមរាជវាំង នៅថ្ងៃទី ២៦ កក្កដាឆ្នាំ ២០២២ ។
បច្ចុប្បន្ននេះ ឯកឧត្តម ឈួន ដារ៉ា ជារដ្ឋលេខាធិការនៃ ក្រសួងពាណិជ្ជកម្ម៕
