រាជធានីភ្នំពេញ៖ ឯកឧត្តម ជាម ហ៉ីម ដែលជាអតីតប្រធានក្រុមប្រឹក្សាភិបាលខេត្តព្រះសីហនុ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងមុខតំណែងជា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ​។