រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្រេចតែងតាំងជានាយក នាយករង ទីប្រឹក្សាបច្ចេកទេស ផ្នែកទំនាក់ ទំនងសាធារណៈ ជំនួយការនិងលេខាធិការ នៃខុទ្ទកាល័យ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា។

ក្នុងសេចក្ដីសម្រេចនេះ ឯកឧត្តម គឹម សន្ដិភាព ដែលជារដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ ក៏ត្រូវបានបន្ថែមមុខងារជានាយកខុទ្ទកាល័យ នៃខុទ្ទកាល័យអនុប្រធានទី១ នៃរដ្ឋសភា៕