ខេត្តបាត់ដំបង៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការ ដើម្បីនាំយកគ្រាប់ត្នោត(ពូជ) ចំនួន ១៦,០០០ គ្រាប់ ផ្ដល់ជូន ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងនា ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នេះ។
គ្រាប់ត្នោតទាំង ១៦,០០០ គ្រាប់នេះ ត្រូវបានបែងចែកយកទៅដាំនៅស្រុកចំនួន ៤ គឺស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកថ្មគោល ដែលរងការកាប់ទន្ទ្រានដីព្រៃលិចទឹកបឹងទន្លេសាប ដែលបានដកហូតពីប្រជាពលរដ្ឋដែលបានរំលោភ និងកាប់ទន្រ្ទានដីរបស់រដ្ឋខុសច្បាប់ នាពេលកន្លងមក។
ឯកឧត្តម សុខ លូ អភិបាល បានបញ្ជាក់ថា ក្រុមការងារខេត្ត នឹងរៀបចំយុទ្ធនាការដាំឡើងវិញ នូវគ្រាប់ត្នោតនេះ ក៏ដូចជាកូនឈើផ្សេងៗ ក៏ដូចជាកូនឬស្សី សណ្តាន់ រាំង ខ្ទុំ ជាបន្តបន្ទាប់ទៀតនៅក្នុងតំបន់៣នេះ ៕