រាជធានីភ្នំពេញ៖ មកត្រឹមថ្ងៃ១០កក្កដានេះ មានឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ចំនួន៤ហើយ ដែលបានទទួលស្គាល់និងអនុញ្ញាតឱ្យប្រើប្រាស់ដោយក្រសួងសុខាភិបាល ដោយស្របច្បាប់។ 

ក្រោយពីការចេញលិខិតអនុញ្ញាតឲ្យមានការប្រើប្រាស់ឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយក្រសួងសុខាភិបាលមាននូវការចរាចរណ៍នាំចូលនិងលក់លើទីផ្សារនូវឧបករណ៍ជាច្រើនប្រភេទខុសៗគ្នាដែលខ្លះនៅមិនទាន់ត្រូវបានទទួលស្គាល់ដោយក្រសួងសុខាភិបាលនៅឡើយទេ។

ដើម្បីធានាបាននូវភាពស្របច្បាប់និងមាននូវទំនុកចិត្តច្បាស់លាស់លើប្រសិទ្ធិភាព យើងសូមបង្ហាញនូវឧបករណ៍តេស្តរហ័សជាផ្លូវការនិងស្របច្បាប់ គឺមានចំនួន៤ប៉ុណ្ណោះត្រឹមថ្ងៃនេះ​ដែលត្រូវបានអនុញ្ញាត មានដូចខាងក្រោម៖

1.  ឈ្មោះថាPANDIO COVID-19 Ag RAPID TEST DEVICE របស់ក្រុមហ៊ុន Abbott

2. SARs- CoV-2 Rapid Antigen Test 24T របស់ក្រុមហ៊ុន Roche

3. STANDARD Q COVID-19 Ag Test របស់ក្រុមហ៊ុន SD BIOSENSOR

4. SAR-CoV-2 Antigen Test by INDICAID របស់ក្រុមហ៊ុន PHASE Scientific

លោកអ្នកអាចមើលរូបភាពឧបករណ៍ដែលមានបង្ហាញខាងក្រោមនេះ៖