រាជធានីភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ជា សារិន ត្រូវបានតែងតាំងជា អគ្គនាយករងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកង កម្លាំង រក្សាសន្តិភាព បោសសំអាតមីននិងកាកសំណល់សង្គ្រាម។

យោងតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាល លេខ ៤០អនក្រ កត. សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចតែងតាំង៖

  • ឧត្តមសេនីយ៍ទោ ជា សារិន ជាអគ្គនាយករង មជ្ឈមណ្ឌលជាតិគ្រប់គ្រងកង កម្លាំងរក្សាសន្តិភាព បោសសំអាតមីននិងកាកសំណល់សង្គ្រាម។
  • ឧត្តមសេនីយ៍ត្រី ស្ដាន់ សំរិតពិសិដ្ឋ ក៏ត្រូវបានតែងតាំងជា នាយក នាយកដ្ឋានសហប្រតិបត្តិការទ្វេភាគី និងនីតិកម្ម នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកង កម្លាំងរក្សាសន្តិភាព បោសសំអាតមីននិងកាកសំណល់សង្គ្រាម។