ឧកញ៉ា ស្រី ចាន់ថន៖ គ្រួសារសេវេនអិនជី (7NG) អត់យកថ្លៃផ្ទះជួល កម្មករ-កម្មការិនី និងអាជីវករចំនួន ៥០០ផ្ទះ រយៈពេល៣ខែ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នេះតទៅ...

ដើម្បីចូលរួមចំណែកជាមួយនឹងរដ្ឋាភិបាល ក៏ដូចជាជួយគ្នាក្នុងគ្រាជួបទុក្ខលំបាក ដែលប្រទេសកម្ពុជារបស់យើងកំជួបការវាយប្រហារពីការរាតត្បាតនៃជម្ងឺឆ្លងកូវីត-១៩(Covid-19) ក្រុមហ៊ុនគ្រួសារ សេវែនអិនជី (7NG) សម្រេចថា អត់យកថ្លៃឈ្នួលជួលផ្ទះរបស់បងប្អូនកម្មករ-កម្មការិនី រួមជាមួយនឹងអាជីវករ ដែលស្នាក់នៅផ្ទះជួល ក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនសេវេនអិនជី (7NG) វិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ចំនួន ៥០០ផ្ទះជួល រយៈពេល៣ខែចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នេះតទៅ.. ។

ទន្ទឹមនឹងនេះដែរ សូមពុកម៉ែបងប្អូនទាំងអស់ បន្តចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល បើមិនចាំបាច់ សូមកុំចេញពីផ្ទះអី..ជាពិសេសអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ស្តីពីវិធានការការពារជម្ងឺឆ្លងកូវីត-១៩(Covid-19) ៣ការពារ និង៣កុំ ...។