រាជធានីភ្នំពេញ៖ វេលាម៉ោង​៣រសៀល​ ថ្ងៃ​ចន្ទ ​ទី០៣​ ​ខែឧសភា​ ឆ្នាំ​២០២១​ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលជំនួសមុខ​អ្នកឧកញ៉ា​ លោក​ឧកញ៉ា​ លោកជំទាវ​ទាំង៧៤រូប ដែលជា​សប្បុរសជន​ បាន​មូលមតិ​គ្នា​ ប្រមូល​បាន​ថវិកាចំនួន​​USD302.250.00 ដល់រាជរដ្ឋាភិបាល តាមរយៈសាលារាជធានីភ្នំពេញ។

ក្នុងថ្ងៃនោះផងដែរ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានចេញលិខិតថ្លែអំណរគុណ ជូនចំពោះសប្បុរសជន ដែលជាអ្នកឧកញ៉ា និងឧកញ៉ា មានសរុបចំនួន ៧៤រូប ដែលបានចូលរួមថវិកាក្នុងការដោះស្រាយវិបត្តិកូវីដ១៩ តាមរយៈសាលារាជធានីភ្នំពេញ។

ថវិកាសរុបដែលបានបរិច្ចាគ គឺក្នុងន័យដើម្បីចូលរួមដោះស្រាយបញ្ហា ដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការសហគមន៍ ២០កុម្ភៈ និងការបិទខ្ទប់រាជធានីភ្នំពេញ​និងក្រុងតាមខ្មៅនៃខេត្តកណ្ដាល៕