រាជធានីភ្នំពេញ៖ ថ្ងៃ​អង្គារ ទី​១១​ ខែឧសភា​ ឆ្នាំ​២០២១ អ្នកឧកញ៉ា និងឧកញ៉ា ១២៦រូប បានចូលថវិកាសរុបជាង១លានដុល្លារ ដល់កងទ័ព​ជេីងគោក​និងគ្រូ​ពេទ្យ​ស្ម័គ្រចិត្ត TYDA ដើម្បីរួមចំណែក​ ជួយគាំទ្រ​ដល់​ប្រតិបត្តិការ​ ប្រយុទ្ធប្រឆាំង​និង​ជំងឺកូវីដ-១៩​ ។

ពិធីប្រគល់និងទទួលអំណោយជាថវិកា និងសម្ភារៈជាច្រើននេះ  ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងតំណាងក្រុមអ្នកឧកញ៉ា និងឧកញ៉ា ជាច្រើនរូបផងដែរ។

សម្ភារទាំងអស់នោះរួមមាន៖ ម៉ាស ១០ម៉ឺន, អាល់កុល ៣ ៦០០លីត្រ, សាប៊ូលាងដៃ ៦ ០០០លីត្រ, ត្រីខ ៥០កេស, ទឹកសុទ្ធ ១០ ០០០យួរ/កេស និងចេក ទុំ២០កេស៕