សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

សុខភាព និង​សម្រស់​​​ជា​ផ្នែក​សំខាន់​មួយ​នៃ​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ ដែល​ជា​គុណភាព​នៃ​ជីវិត​​សម្រាប់​មនុស្សម្នាក់ៗ​។ ទន្ទឹមនឹងនេះ​ សម្រាប់​អ្នក​​ស្រលាញ់​សុខភាព និង​​ថែ​រក្សា​រាង​កាយ​ឱ្យ​​បាន​ស្រស់​ស្អាត​សម​សួន ក៏​អាច​មក​ស្គាល់​នៅ​ហាង​មួយ​កន្លែង​ដែល​មាន​ភេសជ្ជៈ​​សុខភាព​ចម្រុះ​គ្រប់​មុខ​សម្រាប់​ជាវ​ពិសា​។

បើ​តាម​បង​ស្រី នួន ច័ន្ទ​សុវិជ្ជា ជា​ម្ចាស់​ហាងកាហ្វេ សម្រស់ និងសុខភាព​បាន​ឱ្យ​ដឹង​ថានៅ​ទី​នោះ មាន​ភេសជ្ជៈ​ជា​ច្រើនដូច​ជា​ កាហ្វេសុខភាព កាហ្វេញ៉ាំសម្រកគីឡូ កាហ្វេបណ្តេញជាតិពុល និងជាតិខ្លាញ់អាក្រក់ពីសារពាង្គកាយ។ ហើយក៏មានភេសជ្ជៈសុខភាព ជាប្រភេទ​តែ​ខ្ញី​ធម្មជាតិ ទឹក​ផ្លែ​ឈើ ទឹក​ផ្លែ​ឈើ​លាយ​បន្លែ ទឹកដោះគោញ៉ាំជំនួយកម្លាំង ស្រូវសាលីទឹកដោះគោ​ជា​ដើម។ ដោយឡែកសម្រាប់អ្នកជំងឺនោមផ្អែម ក៏អាចញ៉ាំតែ កាហ្វេ ទឹកដោះគោស្រូវសាលី ប្រភេទទាំងនោះបានផងដែរ។ 

សម្រាប់​​ហាងបាន​ផ្តោត​ទៅ​លើ​ប្រភេទ​ភេសជ្ជៈ​​ជំនួយ​​ទៅ​ដល់​សុខភាពបំប៉ន​រាង​កាយ ថែ​សម្រស់​ស្បែកព្រម​ទាំង​ភេសជ្ជៈ​​​ជួយ​ការពារ​ និង​ព្យាបាល​ជំងឺ​ផ្តាសាយវិល​មុខ​ និង​អាការៈ​មិន​ស្រួល​ខ្លួន​ផ្សេង​ទៀត​ផង​ដែរ​។

សម្រាប់​ប្រិយ​មិត្ត​​ដែល​​ថែរក្សា​សុខភាព និង​​​ថែ​រក្សា​សម្រស់​ក៏​អាច​​ឆ្លៀត​ទៅ​សម្រាក​លំហែញ៉ាំ​ភេសជ្ជៈ​នៅ​ទី​នោះ ឬ​ក៏​អាច​ជាវ​ភេសជ្ជៈ​​មក​ញ៉ាំ​នៅ​ផ្ទះ​ក៏​បាន ដែល​អាច​ទាក់​ទង​បាន​ទៅ​តាមផេកហាងផ្ទាល់(Giffarine Thailand by Sovichea) ឬទៅ​អាសយដ្ឋានទីតាំងបណ្តោយផ្លូវជាតិលេខ៣ នៅខាងក្រោយសាលាអន្តរជាតិប៊ែលធី៕

បង​ស្រី នួន ច័ន្ទ​សុវិជ្ជា ​ម្ចាស់​ហាងកាហ្វេ សម្រស់ និងសុខភាព​

បង​ស្រី នួន ច័ន្ទ​សុវិជ្ជា ​ម្ចាស់​ហាងកាហ្វេ សម្រស់ និងសុខភាព​