តុលាការក្រុងប៉ារីស បានដាក់គុកអ្នករត់តាក់ស៊ីក្លែងក្លាយម្នាក់ រយៈពេល 8ខែដោយ សារទាមទារឱ្យប្តីប្រពន្ធជនជាតិថៃបង់ប្រាក់247អ៊ឺរ៉ូ (281 ដុល្លារ) លើការធ្វើដំណើរពីព្រលានយន្តហោះសាលដឺហ្គោល មកក្រុងប៉ារីស។

ប៉ាំរីស៖ វីដេអូរបស់ភ្ញៀវទេសចរថៃ បង្ហាញពីការឈ្លោះប្រកែកជាមួយអ្នករត់តាក់ស៊ី កំពុងតែមានការចែកចាយពេញ បណ្ដាញសង្គម។ ជាទូទៅ ការធ្វើដំណើរពីព្រលានយន្តហោះ សាលដឺហ្គោលទៅទីក្រុងប៉ារីស មានតម្លៃត្រឹម 45-55 អឺរ៉ូប៉ុណ្ណោះ។ 

អ្នករត់តាក់ស៊ីម្នាក់នោះ បាន ទាមទារឱ្យប្តីប្រពន្ធជនជាតិថៃបង់ប្រាក់247អ៊ឺរ៉ូ (281 ដុល្លារ)ដោយការចរចារមិនត្រូវគ្នា និងតម្លៃថ្លៃពេក ប្តីប្រពន្ធនេះ បានបង្ខំចិត្តឲ្យអ្នករត់តាក់ស៊ី ចំនួន 200អឺរ៉ូ ទើបគេព្រមឲ្យពួកគាត់ចេញពីឡាន។

អ្នកបើកបរម្នាក់នេះឈ្មោះថា EnockC នឹងត្រូវប៉ូលីសរកឃើញថា មានកំហុសស្ដីពីការលួចបន្លំ និងពាក់ព័ន្ធនឹងការគំរាមកំហែងដល់ភ្ញៀវ ត្រូវតុលាការក្រុងប៉ារីស ដាក់គុក ៨ខែ។ នៅក្នុងវីដេអូដែលគាត់បានអះអាងថា ជាអ្នករត់សេវាតាក់ស៊ីឯកជនមួយបារាំង ដែលមានឈ្មោះថា «ChauffeurPrivé» នោះ ក្រុមហ៊ុនក៏មិនបានទទួលស្គាល់ឈ្មោះម្នាក់នេះទេ៕