គ្មាន​នរណា​ម្នាក់ ​ដែល​មិន​ចង់​ឱ្យ​មាន​ប្រាក់ច្រើននោះ​ទេ​។ប្រសិន​បើ​អ្នក​ឆ្ងល់ ​អំពី​របៀប​ដែល​អ្នក​មាន និងអ្នកដែល​ទទួល​បាន​ជោគជ័យមានប្រាក់ច្រើនដោយរបៀបណានោះ អ្នកអាចអានអត្ថបទនេះ​ ដែល​អ្នក​អាច​អនុវត្ត​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ដើម្បី​សន្សំលុយតាមបែបអ្នកមាន។

អនុវត្ត​តាម​គន្លឹះ​​សាមញ្ញនិងភាពជាក់ស្ដែងក្នុងជីវិតនូវចំនុចខាងក្រោមនេះ ​អ្នក​នឹង​​មើល​ឃើញ​ភាព​ខុស​ដោយ​ខ្លួន​ឯង៖

១. យកចិត្តទុកដាក់​លើការ​ចំណាយ​តូចៗ

​ជា​ធម្មតា យើង​ទាំង​អស់​គ្នា​មាន​ការយកចិត្តទុកដាក់លើការ​វិនិយោគ​ទុន​ធំៗ និង​ការ​ទិញទំនិញ​ច្រើនៗ។ទោះ​យ៉ាង​ណា​ យើងខ្វះការ ​ប្រុងប្រយ័ត្នលើ​ការ​ចំណាយ​​តូចៗ​។ ពិត​ណាស់ ​ការ​ចំណាយ​តូចៗផ្គុំគ្នានឹងក្លាយទៅជា​ចំនួន​ទឹកប្រាក់ដ៏​ធំ​។ ដូចេ្នះ ងាកមកមើល​គ្រប់​ទីកន្លែង ​ដែល​​អ្នកអាច​កាត់​បន្ថយ​ការចំណាយទោះបន្តិចបន្ទួចក៏ដោយ​ ​។ ការកាត់បន្តយបន្តិចៗនេះ បូកបញ្ចូលគ្នានឹងអាចក្លាយជាទំហំធំមួយ។

២.ផ្តោ​ត​លើ​​អនាគត

​ងាយ​ស្រួល​ណាស់​ក្នុង​ការ​ចំណាយ​ប្រាក់​​ទិញ​អ្វី​ដែល​យើង​ចង់បាន​ប៉ុន្តែ​នៅថ្ងៃណាមួយ​ អ្នក​នឹងគ្មានលុយសល់សម្រាប់ចាយសោះ ទោះបីជាអ្នករកបានច្រើនប៉ុណ្ណាក៏ដោយ។ផ្លាស់​ប្តូ​រ​ការ​ផ្តោ​ត​អារម្មណ៍​ ទៅលើថ្ងៃ​អនាគតវិញ ​ជំនួស​អោយការ​ពេញចិត្តតែ​ក្នុង​ពេល​បច្ចុប្បន្ន​។ "អ្នកអាចគ្មានលុយនៅពេលក្មេង ​ ប៉ុន្តែ​អ្នកមិនអាចគ្មានលុយសោះនៅពេលដែលអ្នកចាស់នោះទេ។"

៣.  កុំ​ទិញ​អ្វី​ដែល​មិន​ចាំបាច់​ ដើម្បីទាញ​ចំណាប់​អារម្មណ៍មនុស្ស

ទោះ​បី​ជា​យើង​ទាំង​អស់​គ្នា​ចង់​ឱ្យ​មាន​ប្រតិកម្ម​ល្អ​ ក្នុងក្រសែភ្នែកមិត្ត​ភក្តិ ​មិនថារបស់អ្វីក៏ដោយ ​យើង​ត្រូវ​តែមាន​ដែន​កំណត់​មួយ​។ អ្នក​គួរ​តែ​ទិញ​អ្វី​ដែល​អ្នក​ត្រូវការ ​មិនមែនទិញដើម្បីបង្អួតគេនោះទេ​។

លោកស្រី Suze Orman និយាយថា «ឈប់ទិញអ្វីដែលអ្នកមិនត្រូវការ ដើម្បីទាក់ភ្នែកមនុស្សដែលអ្នកមិនចូលចិត្តទាល់តែសោះ»។

៤. បែងចែក សនិងខ្មៅ

គ្រប់ទីកន្លែងសុទ្ធតែជា​ការ​ចំណាយ​ប្រសិន​បើ​អ្នក​មិន​មាន​គម្រោង​និង​ផែនការពីការហូរចូលនិងហូរចេញនៃថវិកាអ្នកអាចនឹងគ្មានលុយសម្រាប់សន្សំ មានន័យថា រកមុខនៃការចាយមិនឃើញ ។ អ្នកមាន​ទ្រព្យសម្បត្តិ​ដឹង​​​ថា​រកចំណូលពីណា និងចាយនៅកន្លែងណា  ។អ្នកអាចកត់ប្រើកម្មវិធីជំនួយ ដើម្បីធ្វើផែនការនេះអោយបានច្បាស់លាស់ ដូចជា ប្រើប្រាស់កម្មវិធី excelជាដើម ។

លោកJonh C. Maxwell និយាយថា«គម្រោងថវិកាប្រាប់ប្រាក់ថាទៅកន្លែងណា ជាជាងឆ្ងល់ថា ប្រាក់បាត់ទៅណា»។

៥.ខំប្រឹងធ្វើការ

មិន​ដូច​ការ​យល់​ឃើញ​ជា​ទូទៅទេ​ ដែលថាអ្នក​មាន​ទ្រព្យសម្បត្តិ​តែងតែវក់នឹងការសប្បាយ​រីក​រាយ ​និង​រីករាយ​ជាមួយ​ជីវិត​​។តែការពិត​ គឺ​​ពួក​គេ​បាន​ធ្វើ​ការ​ពិបាក​ជាង​អ្នកឆ្ងាយណាស់​ យ៉ាង​ហោច​ណាស់​ក្នុងអាយុដែលពោរពេញដោយផលិតភាព​។ដូច្នេះ​ ព្យាយាម​បង្កើន​ប្រាក់​ចំណូលអោយបានច្រើន ​ហើយ​សន្សំទុក​មួយ​ផ្នែក​ធំអោយបានច្រើនការសន្សំពីមុន​។

Sofia Vergara  និយាយថា "ខ្ញុំ​ចូលចិត្តប្រកប​អាជីវកម្ម​ហើយការ​ពិត​គឺ ​ខ្ញុំ​ត្រូវ​សន្សំច្រើនជាង​ចំណាយ​។ ខ្ញុំបណ្ដាក់ទុន​។ ខ្ញុំរៀប​គម្រោង​សម្រាប់​ថ្ងៃ​អនាគត​។ខ្ញុំ​មាន​ភ្នែក​ពិសេស ​សម្រាប់​ឱកាស​និង​ធ្វើ​ការ​ពិបាក​ជាង​អ្នក​​ស្មាន "។

៦.រក្សា​ទុក​មួយ​ផ្នែក​ធំ​នៃ​ប្រាក់​ចំណូល​

ជា​ថ្មី​ម្តង​ទៀត ​យើង​គិត​ថាអ្នកមាន​ទ្រព្យសម្បត្តិ​ តែងតែ​ខ្ជះខ្ជាយនិង​ចំណាយ​ទៅលើវត្ថុថ្លៃៗជាច្រើន​។ តែមិនមែនដូចការគិតរបស់អ្នកទេដូច្នេះហើយបាននាំអោយ ពូកគេនៅតែមាន​ទ្រព្យសម្បត្តិ​។ ពួក​គេ​តែង​តែ​រក្សា​ទុក​មួយ​ចំណែក​នៃ​ប្រាក់​ចំណូល​របស់​ពួក​គេ​។ដូច្នេះ​ អ្នកត្រូវសន្សំទុក​ ចំណូលមួយ​ភាគ​ធំដែលរកបាន ។ការសន្សំនេះនឹងអាចធានាបានថា ​អ្នក​មិន​អស់​លុយ​ក្នុងថ្ងៃណាមួយខាងមុខ​។

តារាសម្ដែង លោកស្រី Angelina Jolie  "សន្សំ​មួយ​ភាគ​បី​រស់​នៅ​មួយ​ភាគ​បី ​និង​ផ្តល់​ឱ្យ​​វិញមួយ​ភាគ​បី​ "។

៧.ចេះតថ្លៃ អោយបានតម្លៃល្អបំផុត

ដូច​​យើងគ្រប់គ្នាដែរ អ្នកមានចង់អោយប្រាក់ទទួល​បាន​តម្លៃ​ខ្ពស់​បំផុត​ មានន័យថាពួក​គេ​តែង​តែ​ព្យាយាមទទួលបានតម្លៃបន្ថែមតាមរយៈការ​ចរចា តថ្លៃ​និង​ការ​បញ្ចុះតម្លៃ​។

លោកស្រី Sarah Michelle Gellar និយាយថា «ហេតុ​អ្វី​បាន​ជា​អ្នក​ត្រូវ​ចំណាយប្រាក់ច្រើនជាងគេទៅលើ​របស់អ្វី​មួយ​ដែល​អ្នក​ផ្សេងចំណាយ​ប្រាក់​តិច​ជាងដើម្បីទទួលបានវា​?»

៨. ការ​វិនិយោគ​តាមការ​សន្សំ​ ​ដោយឈ្លាសវៃ

ជា​ធម្មតា​យើង​មិន​អើពើ​នឹង​ការចំណាយ​តូចៗដូចជា កាហ្វេមួយកែវ ៣ដុល្លារ ​ប៉ុន្តែ​ចំនួន​ទឹកប្រាក់​តូច​ៗផ្ដុំគ្នាច្រើនដង នឹងកា្លយជា​ទឹកប្រាក់ដ៏​ច្រើន​។ ប្រសិន​បើ​អ្នក​មាន​លុយច្រើន ​វានឹងកាន់តែប្រសើរ​។ ប្រសិន​បើ​អ្នក​បាន​វិនិយោគ​ប្រាក់​ឱ្យ​បាន​ត្រឹមត្រូវ​ អ្នក​នឹង​​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំងពីលទ្ធ​ផល​ដែលទទួលបាន​។ មួយដុល្លារថ្ងៃនេះ អាចនឹងមានតម្លៃស្មើ ១០​ដុល្លារ នៅថ្ងៃក្រោយតាមរយៈអត្រាការប្រាក់ដែលបូកបន្តគ្នា ។

៩. អនុវត្ត​តាមរូបមន្ត​របស់​មហាសេដ្ឋី

មនុស្សជាទូទៅតែងតែសន្សំបន្ទាប់​ពីចាយសល់​ដែលខុសពីអ្នកមាន។ យើងតែហៅថា រូបមន្ដរបស់មហាសេដ្ឋី​គឺ៖ រកចំណូលបានហើយ​​ កាត់មួយភាគ​សម្រាប់​សហគមន៍វិញ ​និង​មួយភាគលើការ​វិនិយោគ​ សម្រាប់​គោលដៅ​ហិរញ្ញវត្ថុ​របស់​អ្នក​ និងចំណាយមួយភាគដែលនៅសល់​។

លោក Warren Buffet  «​កុំសន្សំបន្ទាប់ពីចាយសល់តែសល់ពីសន្សំ ចាំចាយ» ។

១០. បិទប្រហោងដែលធ្លាយ ​​​

អ្នក​មាន​ មិន​ធ្លាប់​ចំណាយលើរបស់ដែលមិន​ចាំបាច់ទេ​។ ពួក​គេ​នៅ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​យ៉ាង​ខ្លាំង ​លើតម្លៃ ដែលអាចកាត់ចោលបាន​។ លោកBenjamin Franklin «​ត្រូវដឹងពីការចំណាយ​តិច​តួចៗ​ ប្រហោងតូចមួយនឹងអាចធ្វើអោយ​លិច​នាវា​ធំបាន​។"