សូមចុចចូល=>  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

កំពង់ឆ្នាំង៖ នាថ្ងៃទី ៥មេសានេះ រដ្ឋបាលខេត្តកំពង់ឆ្នាំ បានចេញសេចក្តីណែនាំ ដាក់ចេញវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយចាប់អនុវត្តន៍ពីថ្ងៃទី៥ មេសា តទៅ អ្នកដែលធ្វើដំណើរចូលខេត្តកំពង់ឆ្នាំ នឹងត្រូវដាក់ឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ ព្រមទាំងធ្វើតេស្ដរកកូវីដ១៩។

ក្នុងចំណុចទី១  ចំពោះសមាជិកដែលមានគ្រួសារក្នុងខេត្តកំពង់ឆ្នាំ 

ត្រេទី១៖ ណែនាំពួកគាត់កុំឲ្យមកផ្ទះ គួរសួរសុខទុក្ខតាមអនឡាញ

ត្រេទី២៖ ប្រសិនបើពួកគាត់ (សំដៅដល់សាច់ញាតិ) មកដល់ភ្លាម ត្រូវគ្រប់គ្រងនឹងដាក់ឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ  ព្រមទាំងរាយការណ៍មកគ្រូពេទ្យ ដើម្បីយកសំណាកទៅធ្វើតេស្ដ។

ដោយឡែកសម្រាប់ឱកាសនៃថ្ងៃបុណ្យចូលឆ្នាំថ្មីវិញ ខេត្តកំពង់ឆ្នាំ ហាមនៃការលក់គ្រឿងស្រវឹងជាដាច់ខាត និងហាមការជួបជុំនានា។ ការអនុវត្តន៍សេចក្ដីសម្រេចនេះ គឺចាប់ពីថ្ងៃទី ៥ មេសា តទៅរហូតដល់មានការណែនាំថ្មី។

សូមអានសេចក្ដីពិស្ដារខាងក្រោម៖