ភ្នំពេញ៖ ​កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី០៨ ខែមិថុនា​ ឆ្នាំ២០២១​ ស្មើនឹង ២៧,៧០%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​។

ចំពោះ អ្នកដែលបានចាក់សរុបមានចំនួន ២,៧៧០,៤៣៧នាក់និងចំនួនអ្នកដែលមិនអាចចាក់បានមាន ៥៤, ៣១២នាក់ (ស្រ្ដី ២៧, ៣៣៣នាក់)។ 

សូមជម្រាបជូនដែរថា ការប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃនេះ ចំនួនអ្នកដែលបានឆ្លងកូវីដសរុប ៣៥, ៥១១ នាក់ (ឆ្លងថ្មី ៦៧៨នាក់) មានជាសះស្បើយសរុប មាន២៨ ៦៤៩នាក់។ និងករណីស្លាប់សរុប  ២៧៨នាក់(ស្លាប់ថ្មី ១២នាក់) ៕