រាជធានីភ្នំពេញ៖ ទិន្នន័យនៃការចាក់វ៉ាក់សាំងសរុបនៅទូទាំងប្រទេស ត្រឹមថ្ងៃ ១៩ឧសភា បានបង្ហាញថា សរុបអ្នកបានចាក់ = ២១៦៨ ២៣៩នាក់ (ស្រ្ដី ១០០៦ ២៥០នាក់) សរុបអ្នកមិនអាចចាក់បាន= ៦៨ ៥៤៣នាក់ ខណៈដែលអ្នកចាក់ដូសទី២ បានចំនួន ១៣៣៥ ៦៤៥នាក់។

ក្នុងតួលេខសរុបខាងលើ សម្រាប់ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋបាន ១,០៤៥,៦២៣នាក់ ក្នុងនោះតំបន់ក្រហមចំនួនជាង៧៤ម៉ឺននាក់៕