កំពង់ចាម៖  អ្នកបានចាក់វ៉ាក់សាំងការពារកូវីដ១៩ លេខរៀងទី៦លាន គឺចំឈ្មោះអ៊ំស្រី ផេង សឿន​ អាយុ៦៧ឆ្នាំ ជាកសិកររស់នៅ ភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្ត កំពង់ចាម ។ 

សម្ដេចតេជោ នាយករដ្ឋមន្រ្តី ក៏បានផ្ដល់ការលើកទឹកចិត្តដល់អ៊ំស្រី ផេង សឿន​ ផងដែរដោយអ៊ំស្រិនឹងត្រូវទទួលបានថវិកាលើកទឹកចិត្តពីតាមរយៈលោកជំទាវ ឱ វណ្ណឌីន នឹងយកជំនួយថវិកា ១០លានរៀល និងសម្ភារៈផ្សេងទៀតដែលជាជំនួយ ទៅប្រគល់ជូនដោយផ្ទាល់។

គិតត្រឹមយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៦,០៦១,៣០៥នាក់។ 

សូមជម្រាបជូនដែរថា ចំនួននៃការឆ្លងកូវីដ១៩ សរុបនៅកម្ពុជាមានជាង 67,971នាក់ និងអ្នកជាសះស្បើយជាង 60,017នាក់ ខណៈករណីស្លាប់សរុបមានដល់ជាង 1128នាក់ គិតត្រឹមថ្ងៃទី ១៩កក្កដានេះ៕