រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សូមដំណឹងដល់សាធារណជនទាំងពីរភេទឱ្យបានជ្រាបថា៖ ក្នុងឆ្នាំសិក្សា២០២២នេះគណៈកម្មការធិការអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-China Young Leaders Scholarship-ACYLS) នឹងផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវរយៈពេលខ្លី(០៤-០៥ខែ) ដល់បេក្ខជនមកពីបណ្តាលប្រទេសជាសមាជិកអាស៊ាន ដើម្បីទៅសិក្សានៅសាធារណរដ្ឋប្រមានិតចិនសម្រាប់ឆ្នាំសិក្សា២០២២-២០២៣។ 

ភាគីមិត្តចិន ផ្តល់ប្រាក់អាហារូបករណ៍សម្រាប់ផ្គត់ផ្គង់ការហូបចុក រ៉ាប់រងថ្លៃសិក្សា ការស្នាក់នៅ និងសំបុត្រយន្តហោះទៅមក កម្ពុជា-សាធារណរដ្ឋប្រជាមានិតចិន។

  • ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២។
  • ពាក្យស្នើសុំអាចរកបាននៅលើគេហទំព័រ៖ www.campuschina.org

ហើយចុចយក “Scholarship Application for Students” ។

  • ដាក់ពាក្យសុំអាហារូបករណ៍ និងឯកសារផ្សេងៗ ដែលបានបំពេញតាមOnline ជា Hard copy មកការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ អគារលេខ ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង (ខាងកើតស្ថានីយទូរទស្សន៍អប្សរាប្រហែល ៥០ម៉ែត្រ) ឬអាចស្គែន (Scan) ឯកសារផ្ញើតាមតេឡេក្រាមលេខ ០៩៥ ៦២៤ ៨៩៥៕

  • ព័ត៌មានលម្អិតផ្សេងទៀត៖ ០៩៥ ៦២៤ ៨៩៥ / ០២៣ ២១០ ៥៥៣