វៀតណាម៖ អាជ្ញាធរសុវត្ថិភាពចំណីអាហារវៀតណាម បានចេញប្រកាសពីការប្រមូលមកវិញ នូវផលិតផលអាហារលក់ដោយក្រុមហ៊ុនបស់អាមេរិកឈ្មោះ Abbott បន្ទាប់ពីឧប្បត្តិហេតុបំពុល ចំនួនបួនករណីនៅក្នុងសហរដ្ឋអាមេរិក។

របាយការណ៍ដោយ ពីបណ្តាញអាជ្ញាធរសុវត្ថិភាពចំណីអាហារអន្តរជាតិ (INFOSAN) ស្តីពីឧប្បត្តិហេតុទាក់ទងនឹងសុវត្ថិភាពចំណីអាហារ ទាក់ទងនឹងកុមារមួយចំនួន បានឆ្លងមេរោគ Cronobacter sakazakii ឬ Salmonella newport bacteria បន្ទាប់ពីប្រើប្រាស់ផលិតផលអាហារផលិតនៅរោងចក្រ Abbott Nutrition នៅសហរដ្ឋអាមេរិក។

អតិថិជនរបស់សហរដ្ឋអាមេរិក ត្រូវបានព្រមានពីការចម្លងរោគ បន្ទាប់ពីឧប្បត្តិហេតុដែលបានប៉ះពាល់ដល់កុមារ 4 នាក់ក្នុងនោះមានម្នាក់បានស្លាប់។ សហរដ្ឋអាមេរិក ក៏បានចេញប្រកាស ពីការប្រមូលផលិតផលប្រភេទនេះផងដែរ។ 

យោងតាមគេហទំព័ររបស់ Abbott ដែលក្រុមហ៊ុនបានចេញប្រកាសពីការប្រមូលមកវិញនូវម្សៅមួយចំនួន រួមមាន Similac, Alimentum និង Elecare ដែលផលិតនៅរោងចក្រនៅ Sturgis រដ្ឋ Michigan ។ ផលិតផលដែលបានប្រមូលមកវិញមានលេខច្រើនខ្ទង់នៅបាតធុង ដែលចាប់ផ្តើមដោយលេខ 22 និងបញ្ចប់ដោយលេខ 37 ត្រូវបានសម្គាល់ថា K8, SH ឬ Z2 ហើយមានកាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី 1 ខែមេសា ឆ្នាំ 2022 ឬក្រោយ។

ភ្នាក់ងារ​វៀតណាម​បានព្រមានអ្នកប្រើប្រាស់ កុំឱ្យប្រើប្រាស់ផលិតផលបែបនេះ និងជូនដំណឹងដល់អាជ្ញាធរប្រសិនបើពួកគេរកឃើញនៅលើទីផ្សារ៕