បើគ្រាន់តែដេកគិត ហើយអាចក្លាយជាអ្នកមាន គឺវាមិនអាចទៅរួចនោះទេ។ផ្ទុយទៅវិញ អ្នកត្រូវតែយកឈ្នះសត្រូវ នៅក្នុងចិត្តគំនិតរបស់អ្នក ដើម្បីស្វែងរកទ្រព្យសម្បត្តិក្នុងក្ដីសុបិន្ត និងជ្រើសរើសគោលដៅធំមួយ ធ្វើការឆ្ពោះទៅរកវា។
១. ធ្វើការងារសុចរិត
មនុស្សជាច្រើនគិតថា អ្នកមានសុទ្ធតែជាអ្នកក្លែងបន្លំឬបោកប្រាស់មនុស្ស ដើម្បីអាចក្លាយជាអ្នកមាន។ ការពិត គឺផ្ទុយគ្នាស្រលះ មានតែមួយចំនួនតូចប៉ុណ្ណោះដែលក្លាយជាអ្នកមានដោយអំពើទុច្ចរិត។ អ្នកអាចក្លាយជាសេដ្ឋី ប្រសិនបើអ្នកអនុវត្តគ្រប់លក្ខណៈ។ទ្រព្យសម្បត្តិ ទៅរកតែមនុស្សណា ដែលជឿទុកចិត្តលើវាប៉ុណ្ណោះ។
សុចរិតភាព បានប្រាប់ខ្លួនអ្នក ពីសេចក្ដីពិត។ភាពស្មោះត្រង់ ប្រាប់អ្នកផ្សេង ពីសេចក្ដីពិត។
២. ចូលក្នុងសង្គម
សហគ្រិនដែលចូលក្នុងសង្គមអាចពង្រីកហិរញ្ញវត្ថុបានលឿន ដោយឥទ្ធិពលរបស់ខ្លួន។ ជាញឹកញាប់ កិត្តិនាម បង្កើតបានជាទ្រព្យសម្បត្តិ។នេះជាយុទ្ធសាស្រ្ត ទាក់ទាញប្រជាជន ឬអតិថិជន មកប្រើប្រាស់សេវារបស់អ្នក។ ជំនួសឱ្យការទៅរកអតិថិជនអ្នកត្រូវឲ្យអតិថិជន មករកអ្នកវិញ។ មនុស្សដែលមានឥទ្ធិពល មានឱកាសច្រើនដោយសារតែតម្លៃ ដែលពួកគេបានបន្ថែមទៅឲ្យអ្នកគាំទ្រ។
អ្នកត្រូវតែមានក្រុម និងយុទ្ធសាស្ត្រត្រឹមត្រូវ ដើម្បីអាចមានស្ថេរភាពហិរញ្ញវត្ថុបានយូរ។
៣. ការចំណាយជាមុន
ប្រសិនបើអ្នកចង់ទទួលបានជោគជ័យធំ អ្នកត្រូវចំណាយច្រើន។លើសពីនេះទៅទៀត ការក្លាយជាសេដ្ឋីគឺត្រូវប្រឈម ហានិភ័យធំ និងការហ៊ានប្រថុយ។ ការហ៊ានលះបង់តម្លៃជាទម្លាប់ប្រចាំថ្ងៃ អ្នកនឹងទទួលបានជោគជ័យយូរអង្វែង។
៤. គ្រប់គ្រងគំនិតរបស់អ្នក
ប្រសិនបើអ្នកចង់ធ្វើការអភិវឌ្ឍ ចិត្តគំនិតជាសេដ្ឋីអ្នកត្រូវតែត្រួតពិនិត្យគំនិតរបស់អ្នក ឲ្យបានពេញលេញ តាមរយៈការផ្តល់អាហារ ដល់ចិត្ត ជាមួយនឹងការបញ្ចេញជាតិពុលដែលបានជ្រៀតចូលក្នុងគំនិតរបស់អ្នក។ អ្នកត្រូវស្វែងរកវិធីថ្មី ដើម្បីកំសាន្ដឲ្យបានត្រឹមត្រូវបំផុសគំនិត និងអប់រំចិត្តរបស់អ្នកឲ្យបានត្រឹមត្រូវ។
មនុស្សថ្នាក់កណ្ដាល មិនដឹងថា ហេតុអ្វីបានជាពួកគេធ្វើអ្វីដែលពួកគេបានធ្វើ។ដើម្បីផ្លាស់ប្តូរការពិតរបស់អ្នក អ្នកត្រូវតែផ្លាស់ប្តូរចិត្តគំនិតរបស់អ្នក។
៥. មានជំនាញច្រើន
លុយមករកតែអ្នកដែលធ្វើបានល្អ មិនមែនសម្រាប់សមត្ថភាពធម្មតានោះទេ។ប្រសិនបើអ្នកចង់ក្លាយជាសេដ្ឋី អ្នកត្រូវតែក្លាយជាអ្នកជំនាញ នៅក្នុងអ្វីដែលអ្នកធ្វើ។អ្នកចាំបាច់ត្រូវពង្រឹងខ្លួនឯង ស្វែងរកជំនាញចាំបាច់ ដើម្បីសម្រេចបាននូវទ្រព្យសម្បត្តិដែលអ្នកចង់បាន។ និយាយជាទូទៅ អ្នកមាននៅលើផែនដី មានជំនាញច្រើន និងដឹងច្បាស់ពីជំនាញរបស់ពួកគេ។
ទីផ្សារនេះ គឺសម្រាប់មនុស្សដែលមានមហិច្ឆតា ដើម្បីប្រែក្លាយជាមនុស្សម្នាក់ដែលប្រសើរជាងម្សិល។
៦. ពង្រឹងទំនាក់ទំនង
កម្រិតនៃប្រាក់ចំណូលរបស់យើង ត្រូវបានកំណត់ដោយ កម្រិតនៃការប្រាស្រ័យទាក់ទងរបស់យើង។សុន្ទរកថា មិនល្អ មិនអាចលាក់គេបាននោះទេ ដូចជាការភាយក្លិនមិនល្អអីចឹងដែរ។មនុស្សម្នាក់ដែលមានការបញ្ចេញមតិ មិនបានទទួលការអប់រំ គឺជាធម្មតាមិនដឹងពីបញ្ហារបស់ខ្លួននោះទេ។បើអ្នកខ្ជិល ជាមួយនឹងភាសាទំនាក់ទំនង អ្នកនឹងបាត់បង់ឱកាស។ ការបរាជ័យក្នុងការប្រើពាក្យសម្តីមិនបានត្រឹមត្រូវនោះទ្រព្យសម្បត្តិ នឹងចាកឆ្ងាយពីអ្នក។
ពិភពនៃការគិត គឺមានពាក្យ សំដីជាអ្នកអាចបញ្ចេញឲ្យវាមកក្រៅ ។
៧. អនុវត្តតាមការពិត
លទ្ធផលរបស់យើង បានប្រាប់យើង នូវសេចក្ដីពិតអំពីខ្លួនឯង។វាបានបង្ហាញនូវអ្វី ដែលយើងបានរៀនពីអ្វីដែលយើងបានធ្វើ និងរបៀបដែលយើងធ្វើ។ តើលទ្ធផលរបស់អ្នកនិយាយអ្វីពីអ្នក? អ្នកចូលចិត្ត ឬមិនចូលចិត្ត ក៏លទ្ធផលទាំងនោះនឹងផ្ដល់ឱ្យអ្នកនូវមតិពីសកម្មភាពដែលអ្នកបានធ្វើដែរ។
រង្វាន់របស់អ្នក កំណត់ដោយការចូលរួមចំណែករបស់អ្នកក្នុងសង្គម។
៨. កុំប្រកួតប្រជែង
មនុស្សភាគច្រើនមានអារម្មណ៍ថា ពួកគេត្រូវតែ ប្រកួតប្រជែងដើម្បីបាននៅជួរមុខ។ទោះជាយ៉ាងណាក៏ដោយ ការប្រកួតប្រជែង នឹងទុកអ្នកឲ្យនៅខាងក្រោយ ។ ការប្រកួតប្រជែង បង្ខំឲ្យអ្នកចម្លងរចនាបទរបស់គេជំនួសឱ្យការបង្កើតផ្ទាល់ខ្លួន ។ លើសពីនេះ ការប្រកួតប្រជែងនឹងទាញអ្នកចេញ ព្រោះអ្នកតែងតែព្យាយាមធ្វើឱ្យបានល្អប្រសើរជាងនរណាម្នាក់ផ្សេងទៀត ជាជាងដើរដោយគំនិតខ្លួនឯង។
បើអ្នកកំពុងព្យាយាមធ្វើជាអ្នកផ្សេង តើនរណានឹងធ្វើជាអ្នក?
៩. គោរពលុយ
មនុស្សជាច្រើន តែងនិយាយថា "លុយ គឺមិនមែនជាអ្វីគ្រប់យ៉ាង"ឬ "ខ្ញុំមិនត្រូវការលុយនោះទេ"។ ដោយសារតែពួកគេ បានបន្ទាបតម្លៃលុយ ។តើអ្វីដែលអ្នកកំពុងធ្វើ អាចទាក់ទាញលុយទៅក្នុងគណនីធនាគាររបស់អ្នកទេ? បើអ្នកគោរពលុយជាងមុន អ្នកនឹងកាន់តែឧស្សាហ៍ព្យាយាមធ្វើការ ឬរកស៊ីជាងពេលមុនតែមិនត្រូវឲ្យលុយ ប្រើប្រាស់អ្នកបាននោះទេ ។
ប្រសិនបើអ្នកអាចសន្សំ ១០០០ដុល្លារ បាន នោះ ១០,០០០ដុល្លារ នឹងចូលមករកអ្នក។
១០. គោលដៅធំ
គិតថា រកប្រាក់ចំណូលបាន ១០០,០០០ដុល្លារ ក្នុងមួយឆ្នាំ គឺដូចគ្នានឹងរកប្រាក់ចំណូលបាន ១០,០០០ដុល្លារក្នុងមួយឆ្នាំ។ភាពខុសគ្នានេះគឺ បំណងប្រាថ្នាដែលអ្នកប៉ង និងការខិតខំឆ្ពោះទៅរកគោលដៅនោះប៉ុណ្ណោះ។ប្រសិនបើអ្នកបានកំណត់គោលដៅធំ អ្នកអាចនឹងសម្រេចដល់វា ឬជិតដល់គោលដៅនោះ។ តើអ្នកកំណត់គោលដៅបានធំប៉ុណ្ណា?
មនុស្សភាគច្រើន មិនមានគោលដៅធំល្មម ដោយសារពួកគេ ជាប់ជំពាក់នឹងរឿងតូចៗ។ពួកគេរវល់រត់ចូលទៅក្រោមព្រៃឈើ ជំនួសឱ្យការដើរទៅលើកំពូលភ្នំ ដើម្បីមើលព្រៃទាំងមូល។
បើគោលដៅ របស់អ្នកមិនធ្វើឲ្យអ្នកខ្លាច នោះវាមិនទាន់ធំនៅឡើយទេ។ ប្រសិនបើអ្នកជឿលើខ្លួនអ្នក, អ្នករាល់គ្នានឹងជឿលើអ្នក។
ជាចុងក្រោយ ដើម្បីអភិវឌ្ឍចិត្តគំនិតជាសេដ្ឋីអ្នកត្រូវរស់នៅដោយកែលម្អខ្លួនឯង ជារៀងរាល់ថ្ងៃ។ បន្តផ្លាស់ប្តូរវិធីសាស្រ្ត និងស្វែងរកវិធីថ្មីដើម្បីឲ្យការងាររបស់អ្នក កាន់តែប្រសើរឡើង។ គោលដៅធំបំផុតរបស់អ្នក នឹងលាតសន្ធឹងឲ្យអ្នកអាចក្លាយទៅជា មនុស្សម្នាក់ពិតប្រាកដ៕