អតីតប្រធានាធិបតីចិនលោក Jiang Zemin បានទទួលមរណភាពនៅអាយុ ៩៦ឆ្នាំ ដោយសាររោគារពាធនៅទីក្រុងសៀងហៃ ។ នេះបើយោងតាម សារព័ត៌មានរដ្ឋ បានរាយការណ៍នៅថ្ងៃពុធនេះ។
លោក Jiang Zemin បានដឹកនាំប្រទេសចិន ឲ្យមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សក្នុងពេលមួយទសវត្សរ៍បន្ទាប់ពីការបង្ក្រាបទីក្រុងធានអានមេនក្នុងឆ្នាំ 1989៕
