លោក ណាវ៉ាហ្ស ស្សារីហ្វ (Nawaz Sharif) ជាអតីតនាយករដ្ឋមន្រ្តី ប៉ាគីស្ថាន ដែលធ្លាក់ពីអំណាច កាលពី ខែកក្ដដា ឆ្នាំ២០១៧ ត្រូវបានតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេល០៧ឆ្នាំពាក់ព័ន្ធនឹងសំណុំរឿងពុករលួយ។
នៅថ្ងៃច័ន្ទនេះ លោក Sharif ត្រូវបានតុលាការប្រឆាំងអំពើពុករលួយសម្រេចផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ០៧ឆ្នាំ នៅក្នុងសំណុំរឿងពុករលួយ នៃក្រុមហ៊ុនដែកថែបAl-Azizia Steel Mills ក្នុងសំណុំរឿងជាច្រើនផ្សេងទៀត ប៉ុន្តែរូបលោកក៏បានរួចទោសពីសំណុំរឿងពុករលួយ នៃក្រុមហ៊ុនវិនិយោគទុន Flagship Investments ផងដែរ។
គួរជម្រាបថា លោក Sharif ក៏មានជាប់ពាក់ព័ន្ធនឹងសំណុំរឿងពុករលួយមួយផ្សេងទៀតផងដែរដែលទាក់ទិនការទិញអចលនទ្រព្យ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស៕