រាជធានីភ្នំពេញ៖ ឯកឧត្តម ហេង រតនា និងលោក Michael Heiman ប្រធានអង្គការAPOPO ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការបោសសម្អាតមីន ក្នុងនោះមានការគាំទ្រសត្វកណ្តុរនិងសុនខហិតមីន ជាស្នូលនៃកិច្ចប្រតិបតិ្តការ នាថ្ងៃព្រហស្បតិ៍ ថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០២១ នៅទីបញ្ជាការCMAC ក្នុងរាជធានីភ្នំពេញ ។
អង្គការAPOPO បានបន្តផ្តល់ការគាំទ្រថវិកាគំរោងនេះ មានចំនួន៣៥១, ៧១១ ដុល្លារអាមេរិក ដែលមានរយៈពេលមួយឆ្នាំ (ថ្ងៃទី០១ មករា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២)។ សូមជម្រាបថា នេះជាឆ្នាំទី៩ហេីយ នៃកិច្ចសហប្រតិបត្តិការរវាងអង្គភាពCAMC អង្គការAPOPO លើការបោសសម្អាតមីនដោយសត្វកណ្តុរ និងសុនខ ។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២១នេះ អង្គការAPOPO បានបញ្ជាទិញសុនខរបស់អង្គភាពCMAC ចំនួន០៨ក្បាលបន្ថែមទៀតផងដែរ ដែលសុនខទាំងនោះត្រូវនាំយកទៅប្រតិបត្តិការនៅប្រទេសស៊ូដង់ អង់កូឡា និងព្រំដែនប្រទេសតួរគី៕