រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី ០១ មករា ឆ្នាំ២០២១ ចក្រភពអង់គ្លេសនិងប្រទេសអៀឡង់ខាងជើង នឹងមិនព្យួរពន្ធលើផ្នែកណាមួយនៃ EBA របស់សហភាពអឺរ៉ុប មកលើកម្ពុជានោះទេ។

លោកស្រីTina Redshaw ឯកអគ្គរាជទូត ចក្រភពអង់គ្លេសនិងអៀឡង់ខាងជើង ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ក្នុងជំនួបជាមួយរដ្ឋមន្រ្តី ក្រសួងការបរទេសនិងសហប្រតិបត្តិការ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ថា អង់គ្លេសនឹងអនុវត្តន៍នូវគោលនយោបាយពាណិជ្ជកម្មឯករាជ្យ។ 

លោកស្រី Tina Redshaw ៖ "រដ្ឋមន្រ្តីអង់គ្លេសទាំងអស់បានសម្រេចថា នឹងមិនបន្តការព្យួរមួយផ្នែកនៃប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ក្នុងក្របខណ្ឌប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញទាំងអស់លើកលែងតែសព្វាវុធមកលើកម្ពុជាទៀតទេ។ ដោយហេតុថា ចក្រភពអង់គ្លេស មើលឃើញពីផលប៉ះពាល់នៃជម្ងឺកូវីដ១៩ មកលើក្រុមមនុស្សងាយរងគ្រោះជាច្រើននៅកម្ពុជា ក្នងនោះរួមទាំងកម្មកររោងចក្រផងដែរ"៕