អគារ៤២ជាន់ បានផ្អាកការសាងសង់ជិត១០ឆ្នាំ បង្ហាញមុខមាត់ថ្មី

ភ្នំពេញ៖ ក្រោយការផ្អាក់ការសាងសង់ជិត១០ឆ្នាំ នៅត្រឹមជាន់ទី៣១ ដោយសារបញ្ហាមួយចំនួន។ អាគារ ៤២ជាន់ ដែលមានត្រូវចំណាយលុយប្រមាណ ៤២០លានដុល្លារ ត្រូវបានសាងសង់បន្តដោយក្រុម ហ៊ុនវិនិយោគ YUNWOO Cambodia ​សហការជាមួយក្រុមហ៊ុន Hongtao Decoration Co.,Ltd និង H T W M Engineering Cambodia Co., Ltd ដែលអគ្គនាយកក្រុមហ៊ុនHongtal Decoration Co, Ltd ប្រកាសថា គ្រោងអាគារនេះនឹងបញ្ចប់នៅចុងឆ្នាំនេះ ហើយអាគារនេះនឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំ​២០១៩ខាងមុខ។ 

ហើយមកដល់ពេលនេះ អគារ ៤២ជាន់ចាប់ផ្តើមដាក់កញ្ចក់ពណ៌មានរបស់ ខ្លួនបណ្តើរៗហើយ ដែលបញ្ជាក់ថាគម្រោងមួយដែលផ្អាក់ការសាងសង់ជិត ១០ឆ្នាំ​ នឹងបានសម្រេចរួចរាល់លេចចេញរូបរាងនៅពេលឆាប់ៗខាងមុខនេះ៕