សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទព័ត៌មាន អប់រំ ធុរកិច្ចល្អៗ

រាជធានីភ្នំពេញ៖ តាមសេចក្ដីប្រកាស របស់ក្រសួងសុខាភិបាលនាយប់ថ្ងៃទី០៨ មីនា បានបញ្ជាក់ពីការរកឃើញវិជ្ជមានលើបុគ្គលិក នៅហាងស្ប៉ាដែលមានឈ្មោះថា  Let's Relax ក្នុងរាជធានីភ្នំពេញ ដែលលទ្ធផលក្រោយថ្ងៃយកសំណាកលើកទី២ នាថ្ងៃទី០៥ មីនា បានបង្ហាញថាវិជ្ជមានចំនួន ៣នាក់។ 

ហាងស្ប៉ា  let's Relax នេះមានសាខាចំនួន៣ទីតាំង ដែលតែងតែចល័តបុគ្គលិកទៅវិញទៅមក ជាប្រចាំសប្តាហ៍។ ក្រសួងសុខាភិបាល បានអំពាវនាវឲ្យអ្នកពាក់ព័ន្ធនឹងទីតាំងទាំងបីទីតាំងនេះ ក្នុងចន្លោះថ្ងៃទី ២៤កុម្ភៈ ដល់ថ្ងៃទី ៥មីនា ត្រូវមកធ្វើវត្ថុសំណាកជាបន្ទាន់ នៅវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ នៅថ្ងៃទី ០៩ ដល់ថ្ងៃទី ១១ខែមីនា នៅរៀងរាល់ម៉ោងធ្វើការ និងត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅតាមផ្ទះសម្បែងរបស់ខ្លួនឲ្យបានត្រឹមត្រូវ៕