លោកស្រី សម ផល្លា (ឆ្វេង) និង លោកស្រី អ៊ុច សោភា (ស្ដាំ)

ក្នុងខែមិថុនា ឆ្នាំ២០២០នេះ មានការផ្លាស់ប្ដូរមន្រ្តីរាជការ នៅតាមស្ថាប័នថ្នាក់ក្រោមជាតិមួយចំនួន ជាពិសេសនៅតាមមន្ទីរ។ តែអ្វីដែលគួរឲ្យកត់សំគាល់គឺ ថ្នាក់ដឹកនាំដែលជាប្រធានមន្ទីរថ្មី ដែលត្រូវបានតែងតាំងនោះមាន ២នាក់ជាស្រ្ដី។

លោកស្រី អ៊ុច សោភា ត្រូវបានធ្វើពិធីប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៤ មិថុនា ឆ្នាំ២០២០ ជំនួសលោក កែវ ឡាយ ដែលត្រូវចូលនិវត្តន៍។

លោកស្រី សម ផល្លា ត្រូវបានប្រកាសតែងតាំង ជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម នៃក្រសួងព័ត៌មាន ជំនួសលោក ជា ក្រួច ដែលត្រូវចូលនិវត្តន៍ ដែលចុះហត្ថលេខាពីរដ្ឋមន្រ្តីក្រសួងព័ត៌មាន កាលពីថ្ងៃទី ១១ មិថុនា ឆ្នាំ ២០២០៕