រាជធានីភ្នំពេញ៖ ស្ពានថ្មើរជើងផ្សារដើមគរ នៅតាមបណ្ដោយមហាវិថីម៉ៅសេទុង ក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ  ស្ថាបនាបាន៩៥ភាគរយហើយ និងគ្រោង ដាក់ឱ្យប្រើប្រាស់នៅចុងសប្ដាហ៍នេះ។ នេះបើតាមការថ្លែងឲ្យដឹងពី តំណាងក្រុមហ៊ុនសាងសង់ខណៈដែលលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យការស្ថាបនាស្ពាន នាព្រឹកថ្ងៃចន្ទ ទី១៥ ខែមិថុនាឆ្នាំ២០២០។ 

ក្នុងស្ថានភាពដែលរាជធានីភ្នំពេញ ប្រជាពលរដ្ឋដែលកំពុងប្រកបរបរនិងធ្វើការផ្សេងទៀតនោះ មានសរុបប្រមាណជាង ៣លាននាក់នោះ  លោក ឃួង ស្រេង បានលើកឡើងថា៖ ​រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការស្ថាបនាស្ពានអាកាសថ្មើរ ជើងចំនួន២៥ទីតាំងទៀត ដើម្បីសម្រួលការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ជូនប្រជាពលរដ្ឋ

​សូមជម្រាបដែរថា រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងស្ថាបនា ស្ពានអាកាសថ្មើរជើងពីរកន្លែងបន្ថែមទៀតនោះ គឺស្ពានអាកាសថ្មើរជើងផ្សារដើមគរ និងស្ពានអាកាសថ្មើរជើងនៅស្តុបសន្ធរម៉ុក៕

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ (រូបភាពពីសាលារាជធានីភ្នំពេញ)