សូមចុចចូល=> Telegram ក្រមាប៉ុស្ដិ៍ទទួលបានអត្ថបទឆាប់រហ័ស
រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃស្អែកព្រឹក(១០មេសា) វេលាម៉ោង ៦:០០តទៅ ស្ពានព្រះមុនីវង្សចាស់ នឹងដាក់អោយចរាចរជាធម្មតាឡើងវិញ។
ក្នុងស្ថានភាពល្ងាចនេះ ចរាចរលើស្ពានព្រះមុនីវង្សថ្មីមានភាពល្អប្រសើរ មិនមានការកកស្ទះឡើយ។ ខណៈនេះដែរការដ្ឋានអ៊ុតកៅស៊ូស្រទាប់ទី១ លើស្ពានព្រះមុនីវង្សចាស់ បានបញ្ចប់ ១០០% ហើយការអ៊ុតកៅស៊ូស្រទាប់ទី២នឹងបន្តចាប់ពីយប់នេះ រហូតដល់ព្រឹកព្រលឹមនឹងបញ្ចប់ទាំងស្រុង បន្ទាប់ពីបានធ្វើការជួសជុលរយៈពេល២ថ្ងៃ។
សូមជម្រាបជូនថា ថ្ងៃ៩ មេសានេះ រដ្ឋបាលរាជធានី និងមន្ទីរសាធារណៈការ បានដាក់ឱ្យដំណើរការសាឡាងខ្នាតធំចំនួន ២គ្រឿង សម្រាប់ដឹកយានយន្ត និងអ្នកដំណើរឆ្លងពីកោះនរា មកកាន់មជ្ឈមណ្ឌលកោះពេជ្រ ដើម្បីរំដោះចរាចរបានមួយផ្នែកផងដែរ៕
