ខេត្តបន្ទាយមានជ័យ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញសេចក្ដីសម្រេច ចុះថ្ងៃទី ២៤វិច្ឆិកា ឆ្នាំ ២០២១ ដោយបានសម្រេចបែងចែកនិងប្រគល់ភារកិច្ចថ្មី ដល់ស្នងការរង ខេត្តបន្ទាយមានជ័យ ចំនួន៤រូប ដែលមានដូចខាងក្រោម៖
១. លោកវរសេនីយ៍ឯក ខែម សោភ័ណ្ឌ ស្នងការរង អោយទទួល ជំនួយការដឹកនាំការងារ ការិយាល័យនគរបាលសណ្តាប់ធ្នាប់ ។
២. លោកវរសេនីយ៍ឯក គង់ ប៉េងលី ស្នងការរង អោយទទួលជំនួយការដឹកនាំការងារ ការិយាល័យ ស៊េីបអង្កេតនិង អនុវត្ត និតិវីធី ។
៣. លោកវរសេនីយ៍ទោ ឌិន សារ៉ាតុម ស្នងការរង អោយទទួលជំនួយការដឹកនាំការងារ ការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់។
៤. លោកវរសេនីយ៍ទោ យឿម ស៊ីញ ស្នងការរង អោយទទួលជំនួយការដឹកនាំការងារ ការិយាល័យ គ្រប់គ្រងជនបរទេស៕