រាជធានីភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ស ថេត បានចេញសម្រេច បង្កេីតក្រុមការងារប្រតិបត្តិការ ទប់ស្កាត់ និងបង្ក្រាបក្រុមធ្វេីសកម្មភាពចាប់ឃាត់ខ្លួនប្រជាពលរដ្ឋបែបអនាធិបតេយ្យ ដែលដឹកនាំផ្ទាល់ដោយលោកស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ត្រី គល់ យី ជាបញ្ជាការ។
ក្នុងសេចក្ដីសម្រេច ក្រុមប្រតិបត្តិការនេះ ត្រូវបែងចែកកម្លាំង ដើម្បីទទួលខុសត្រូវ ២៤ម៉ោង/២៤ម៉ោង និងត្រូវស្លៀកពាក់ជាឈុតប្រយុទ្ធ េពាក់សញ្ញាសម្គាល់និងគ្រឿងបន្ទាប់បន្សំរបស់នគរបាលឲ្យបានសព្វគ្រប់ មានអាវុធក្នុងដៃផងដែរ។
បេីមានសកម្មភាព ដូចបានបញ្ជាក់ខាងលេីកេីតមានឡេីង សូមទំនាក់ទំនងមកលេខទូរសព្ទដូចបានភ្ជាប់ជូន ដេីម្បីសមត្ថកិច្ចជំនាញចុះអន្តរាគមន៍ភ្លាមៗទាន់ពេលវេលា។