កម្ពុជា៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា សម្រាប់ពីថ្ងៃទី៣០មិថុនា - ៦ ខែកក្កដា ឆ្នាំ២០២១។

ក្រសួងបញ្ជាក់ថា ក្នុងរយៈពេលសប្ដាហ៍ខាងមុខនេះ ប្រទេសកម្ពុជាយើងនឹងទទួលឥទ្ធិពលចំនួនពីរ នោះគឺ ជ្រលងសម្ពាធទាបនៃប្រទេសចិន និងខ្យល់មូសុងនិរតីខ្សោយ។ ស្ថានភាពបែបនេះ នេះកម្ពុជាអាចនឹងមានភ្លៀងធ្លាក់ ពីកម្រិតខ្សោយទៅច្រើន ទៅតាមតំបន់។ 

ក្រសួងក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូធម្មជាតិ ដូចជាភ្លៀងផ្គររន្ទះ និងខ្យល់កន្តាក់ ដែលអាចកើតមានជាពិសេសនៅតំបន់វាលទំនាប៕