សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទ ព័ត៌មាន អប់រំ


ភ្នំពេញ៖ ក្រុមហ៊ុនភ្នាក់ងារលក់គម្រោងគម្រោងខុដូ កំពុងរងផលប៉ះពាល់ខ្លាំង នៃការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេស ចាប់តាំងមានកាផ្ទុះឡើងនៃ ព្រឹត្តិការណ៍ ២០កុម្ភៈ នាដើមឆ្នាំ ២០២១ នេះ ។ 

លោក រ៉ែន ចាន់រិត ក្រុមហ៊ុន DNZ Realty  បានឱ្យដឹងថា ចាប់តាំងពីដើមឆ្នាំ  ២០២០ នៃការផ្ទុះឡើងនូវជំងឺកូវីដ ១៩ កន្លងមកនេះ ការលក់នៃគម្រោងខុនដូ គឺមានស្ថានភាពស្ងប់ស្ងាត់  ប៉ុន្តែ ចាប់ពីពាក់កណ្តាលឆ្នាំ ២០២០ មានស្ថានភាពល្អប្រសើរឡើងបន្តិច  ជាពិសេសក្នុងខែសីហា កញ្ញា និងតុលា មានការលក់ដាច់ខ្លះ ប៉ុន្តែ ចាប់ពីខែវិច្ឆិកា  បានធ្លាក់ចុះទៅវិញបន្ទាប់ពីការផ្ទុះឡើងនូវរលក់ទី ២ នៃជំងឹកូវីដ ១៩ ។

លោក រ៉ែន ចាន់រិទ្ធ បញ្ជាក់ថា បន្ទាប់ពីបិតបញ្ចប់ព្រឹត្តិការណ៍ ២៨ វិច្ឆិកា និងចូលខែមករា ឆ្នាំ ២០២១ សកម្មភាពទីផ្សារនិងការលក់គម្រោងខុនដូមានផលវិជ្ជមានឡើញវិញ  ប៉ុន្តែ ចាប់តាំងពីមានការផ្ទុះឡើង និងកើតឡើងនូវព្រឹត្តិការណ៍ ២០ កុម្ភៈ ឆ្នាំ ២០២១នេះគឺគ្មានសកម្មភាពនៃទិញលក់ខុនដូរទេ។  

ទោះជាយ៉ាងណាលោក រ៉ែន ចាន់រិទ្ធបញ្ជាក់ថា បើទោះបីមានការលក់ចេញនូវ គម្រោងខុនដូនៅក្នុងអំឡុងពេលនេះ គឺប្រហែលអាចលលក់ចេញតែ ១ យូនីត ឬ ២ យូនីតប៉ុណ្ណោះ ព្រោះមនុស្សខ្លាចរអាក្នុងការចេញទៅខាងក្រៅ ឬ ធ្វើដំណើរទៅស្វែងការទិញខុនដូ ។  

លោក រ៉ែន ចាន់រិទ្ធ ក៏មិនអាចវាយតម្លៃ ឬ ព្យាករណ៍ថា ទីផ្សារនៃការលក់គម្រោងខុនដូនេះ អាចនឹងមានស្ថានភាពល្អប្រសើរពេលណានោះដែរ វាអាស្រ័យលើស្ថានភាព  និងភាពល្អប្រសើរឡើងនូវជំងឺកូវីដ ១៩ នៅក្នុងប្រទេស។ 

លោក ច្រឹក សុខនីម ប្រធានសមាគមវាយតម្លៃ និងភា្នក់ងារអចលវត្ថុកម្ពុជា បានថ្លែងថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ ១៩ នៅក្នុងប្រទេស ស្ទើរតែគ្រប់ទីផ្សារនៃអចលនវត្ថុទទួលរងនូវផលប៉ះពាល់ ។ 

លោកបន្តថា ជាមួយគ្នានេះ ការលក់គម្រោងខុនដូ ស្ទើតែលក់មិនចេញនោះទេ នៅក្នុងអំឡុងពេលនេះ ព្រោះភាគច្រើន គម្រោងខុនធ្វើឡើងសម្រាប់ផ្គត់ផ្គង់ជនបរទេស ដែលខ្មែរយើងភាគច្រើនមិនសូវជាចាប់អារម្មណ៍នោះទេ។

លោក  ច្រឹក សុខ នីម  បញ្ជាក់ទៀតថា  ការលក់មិនចេញនេះ អាចនឹងប៉ះពាល់ដល់ក្រុមហ៊ុនភ្នាក់ងារលក់ខ្លះដែរ ហើយបើនៅតែបន្តអូសបន្លាយ វាអាចនឹងប្រឈមកាន់តែខ្លាំង ប៉ុន្តែ ទោះជាយ៉ាងណា សម្រាប់ទីផ្សារលំនៅឋានដែលមានតម្លៃសមរម្យនៅតែមានតម្រូវការពីសំណាក់ប្រជាពលរដ្ឋខ្មែរ៕