សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

កោះកុង៖ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២១​នេះ មាន​​ករណី​​វិជ្ជមាន​កូវីដ​-១៩​ថ្មី​ចំនួន​​៦២​នាក់​ទៀត ​​ដែល​ក្នុង​នោះ​មាន​អ្នក​ឆ្លង​នៅ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​​២០​កុម្ភៈ មាន​៦០​នាក់ និង​២​នាក់​​នាំ​ចូល​​ពី​ក្រៅ​ប្រទេសហើយ​ក្នុង​នោះ​មាន​ករណី​អ្នក​ជា​សះ​ស្បើយ​បន្ថែម​​ទៀត​ចំនួន​២២​នាក់​។ 

ចំណុច​​កត់​សម្គាល់​​​​​មួយ ​នៅ​​ក្នុង​ចំណោម​អ្នក​ឆ្លង​​ពី​ព្រឹត្តិការណ៍​សហគមន៍​​​ត្រឹម​ថ្ងៃ​នេះ គឺ​​ឃើញ​មាន​​​ករណី​នៅ​ខេត្ត​កោះ​កុង ​​ដែល​មាន​ចំនួន​៨​នាក់​មាន​ផ្ទុក​កូវីដ​-១៩ ដែលម្នាក់ជាជនជាតិចិន នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​ ដូច​ខាង​ក្រោម​៖ ​

-បុរស​ជនជាតិ​ខ្មែរអាយុ​២០ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅភូមិ​កូន​កុក ឃុំ​ភ្ញី​មាស ស្រុក​គីរី​សាគរ ខេត្ត​កោះកុង។

-បុរស​ជនជាតិ​ខ្មែរ អាយុ​២៤​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ ភូមិ​កូន​កុក ឃុំ​ភ្ញី​មាស ស្រុក​គិរី​សាគរ ខេត្ត​កោះ​កុង។

-ស្ត្រី​ជន​ជាតិ​ខ្មែរ អាយុ​២៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ ភូមិ​កូន​កុក ឃុំ​ភ្ញី​មាស ស្រុក​គិរី​សាគរ ខេត្តកោះកុង។

-បុរស​ជនជាតិ​ខ្មែរ អាយុ ៥៣ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ ភូមិ​កូន​កុក ឃុំ​ភ្ញី​មាស ស្រុក​គិរី​សាគរ ខេត្ត​កោះ​កុង។

-ស្ត្រី​ជន​ជាតិ​ចិន អាយុ​៣០​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ ភូមិ​កូន​កុក ឃុំ​ភ្ញី​មាស ស្រុកគីរីសាគរ ខេត្ត​កោះ​កុង។

-ស្ត្រី​ជន​ជាតិ​ខ្មែរ អាយុ​៣១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ ភូមិ​កូន​កុក ឃុំ​ភ្ញី​មាស ស្រុក​គិរី​សាគរ ខេត្ត​កោះ​កុង។

-ស្ត្រី​ជនជាតិ​ខ្មែរ អាយុ​២៩ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ ភូមិ​កូន​កុក ឃុំ​ភ្ញី​មាស ស្រុក​គិរី​សាគរ ខេត្ត​កោះ​កុង។

-បុរស​ជនជាតិ​ខ្មែរ អាយុ​២៦ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ ភូមិ​កូន​កុក ឃុំ​ភ្ញី​មាស ស្រុក​គិរី​សាគរ ខេត្ត​កោះ​កុង។


បច្ចុប្បន្ន​អ្នក​ជំងឺ ០៨នាក់​ខាង​លើ ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក ខេត្ត​កោះកុង​៕

ប្រភព៖ ក្រសួង​សុខា​ភិបាល​