រាជធានីភ្នំពេញ៖ សំណើលុបឈ្មោះលោកស័ក្ដិ៤ សាន្ត ប៊ុនធឿន និងលោកអនុសេនីយ៍ឯក ហ៊ត ប៉ូ ហៅអធិរាជមហាសាច់ ពីនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ទទួលបានការយល់ព្រមពីសម្ដេចតេជោ ហ៊ុន សែន។

ក្នុងលិខិតនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានរៀបរាប់ថា៖នាយទាហានទាំងពីររូបខាងលើនេះ តែងតែបង្កហេតុធ្វើឲ្យប៉ះពាក់ដល់កិត្តិយសអង្គភាព។ អង្គភាពក៏បានហៅមកធ្វើការអប់រំជាច្រើនដង តែមិនព្រមកែ។

សម្ដេចតេជោ បានចារលើលិខិតថា៖ យល់ព្រម, សូមសម្ដេចទៀ បាញ់ បំពេញបែបបទបណ្ដេញចេញជាបន្ទាន់។

សូមជម្រាបជូនថា ការលុបឈ្មោះនាយទាហានទាំងពីរខាងលើនេះ ក្រោយពីសម្ដេចតេជោ ហ៊ុន សែន ចេញសារនារសៀលទី ២១ សីហា ដោយបានបង្ហាញពីការថ្នាំងថ្នាក់ មិនពេញចិត្តលើអត្តចរិតមិនល្អរបស់លោក សាន្ត ប៊ុនធឿន ដែលបង្ហាញតាមវីដេអូពេលកំពុងផឹកស៊ី៕