ព្រៃវែង៖ សំណង់បង្ហៀរលើទំនប់អាងទឹកប្រមូលដុំ ខេត្តព្រៃវែង សម្រេចបាន៨៥ភាគរយហើយ នេះបើតាមការឲ្យដឹងពីមន្រ្តីជំនាញក្រសួងធនធានទឹកនិងឧតុនិយម។

ការងារសាងសង់បន្ថែមសំណង់បង្ហៀរ លើទំនប់អាងទឹកប្រមូលដុំនេះ មានតួនាទីទទួលយកទឹកពីទន្លេវ៉ៃគោ តាមរយៈប្រព័ន្ធធារាសាស្ត្រវ៉ៃគោ និងមួយផ្នែកទៀតពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ មានលទ្ធភាពរក្សាទឹកទុកសម្រាប់ធ្វើការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផល ស្រូវរដូវវស្សា ស្រូវរដូវប្រាំង និងដំណាំរួមផ្សំ របស់បងប្អូនប្រជាពលរដ្ឋចំនួន ០៦ភូមិ ក្នុងឃុំស្មោងខាងជើង របស់ស្រុកកំចាយមារ និងឃុំព្រាល ស្រុកកញ្ជៀច ខេត្តព្រៃវែង។

រហូតមកដល់បច្ចុប្បន្ននេះ មន្រ្តីជំនាញបានលើកឡើងថាការងារសម្រេចបាន ៨៥% នៃផែនការរួមមាន ៖

  • ជួសជុលសំណង់បង្ហៀរ ០១កន្លែង លើទំនប់អាងទឹកប្រមូលដុំ
  • សាងសង់បន្ថែមសំណង់ទ្វារទឹក (ទ្វារ៥) ចំនួន ០១កន្លែង
  • សាងសង់សំណង់ចែកចាយទឹក (ទ្វារ៥) ចំនួន ០១កន្លែង ៕