ខេត្តប៉ៃលិន៖ សំណង់ធារាសាស្ត្រកូនដំរី នឹងបញ្ចប់រួចរាល់ក្នុងបំណាច់ខែសីហានេះ។ នេះបើតាមសេចក្ដីរាយការណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម។
ដោយគិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ វឌ្ឍនភាពនៃការងារសាងសង់ សំណង់ធារាសាស្ត្រកូនដំរី ស្ថិតក្នុងភូមិកូនដំរី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន សម្រេចបាននូវ សកម្មភាព និងលទ្ធផលការងារ ដូចខាងក្រោម ៖
១- ការងារសាងសង់សំណង់បង្ហៀរទឹកក្នុងអូរ ០១កន្លែង ទទឹង ៤ម កម្ពស់២,៥ ម និងបណ្តោយប្រវែង ៣០ម សម្រេចលទ្ធផលបាន ៧៥%
២- ការងារសាង់សង់កូនលូរប្រអប់ចែកចាយទឹកចំនួន ០២កន្លែង សម្រេចលទ្ធផលបាន ៤០%
៣- ការងារសាងសង់កូនប្រឡាយបេតុងប្រវែង ៤៨៦ម សម្រេចលទ្ធផល បានចំនួន ២៥%
៤- ការងារសាង់សាង់ស្ថានីយបូមទឹក ០១កន្លែង សម្រេចលទ្ធផលបាន ១០%
តាមផែនការ គម្រោងនេះនឹងបញ្ចប់រួចរាល់ ហើយដាក់ឲ្យប្រើប្រាស់ក្នុងបំណាច់ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ ។ គម្រោងនេះមានលទ្ធភាពស្រោចស្រព ដំណាំស្រូវរដូវវស្សាចំនួន ៣៩៧ ហ.ត ស្រូវប្រាំងចំនួន ៥៦ ហ.ត និងដំណាំបន្លែផ្សេងៗចំនួន ៤៦ហ.ត ស្ថិតក្នុងភូមិកូនដំរី និងភូមិផ្ទះស្បូវ ឃុំស្ទងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ៕