តើសេដ្ឋីវ័យក្មេងដែលយើងបានស្គាល់មានលក្ខណៈដូចគ្នាអ្វីខ្លះ? ខាងក្រោមជា លក្ខណៈសម្បត្តិទាំងដប់ដែលពួកគេបានចែករំលែក។
១. ធ្វើសកម្មភាពយ៉ាងឆាប់រហ័ស
មានគំនិតល្អ គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ អ្នកត្រូវមានឆន្ទៈក្នុងការធ្វើសកម្មភាពមុនពេលដែលនរណាម្នាក់ឆក់យកឪកាសនោះ។ បើសិនជាលោក Mark Zuckerberg ត្រូវចំណាយពេលអង្គុយធ្វើការងារហ្វេសប៊ុក ក្នុងរយៈពេលពីរបីឆ្នាំ ជំនួសឱ្យការធ្វើតែពីរបីខែគាត់នឹងត្រូវទុកគំនិតនោះ ដូចជាធូលី។ ផ្ទុយទៅវិញ នៅពេលដែលគាត់មានគំនិតហើយ សកម្មភាពក៏បានចាប់ផ្ដើមភ្លាមៗនិងលទ្ធផលទទួលបានជោគជ័យយ៉ាងធំធេងដូចសព្វថ្ងៃ។
២. កសាងក្រុមដែលខ្លាំង
នៅពេលដែលលោក Steve Jobs បានបង្កើតក្រុមហ៊ុនApple លោកមិនបានធ្វើការតែម្នាក់ឯងទេ ។ លោកមានដៃគូដែលបានផ្ដល់ឱ្យគាត់នូវការយល់ដឹងយ៉ាងទូលំទូលាយលើអ្វីដែលគាត់មិនចេះ និងបានធ្វើឱ្យអាជីវកម្មរបស់គាត់ រីកលូតលាស់ គ្រប់ផ្នែកក្នុងទិសដៅព្រមៗគ្នា។
៣. ពង្រីកភាពជោគជ័យ
អ្នកជោគជ័យម្នាក់ អាចបង្កើតអោយមាន អ្នកជោគជ័យជាបន្តបន្ទាប់ ។ សេដ្ឋីវ័យក្មេងគឺមិនភ័យខ្លាច អោយគ្រាប់បាល់រត់ ហើយចូលដណ្ដើមយកវា ក្នុងពេលដែលឪកាសល្អមកដល់។ គ្មានអ្វីដែលប្លែកនោះទេដែលក្រុមហ៊ុន Google ទិញយក Youtube និងកម្មវិធីរាប់មិនអស់។មេដឹកនាំ គឺមិនភ័យខ្លាចក្នុងការចេញពីតំបន់សុវត្ថិភាព និងប្រើប្រាស់លុយដែលពួកគេមានដើម្បីបង្កើតប្រាក់ចំណូលបន្ថែមទៀត។
៤. ឯករាជ្យក្នុងការគិតពិចារណា
ស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុនAlibaba លោក Jack Ma បានហៅប្រជុំមួយនៅពេលដែលគាត់សម្រេចចិត្តចាប់ផ្តើក្រុមហ៊ុនរបស់លោក។ គាត់បានអញ្ជើញមិត្តភក្តិជិតជាច្រើននាក់មកផ្ទះរបស់គាត់ហើយបានសួរពួកគេនូវអ្វីដែលពួកគេបានគិតពីគំនិតរបស់គាត់។ ស្ទើរតែទាំងអស់គ្នានិយាយថាមិនកើត មានតែមិត្តម្នាក់គត់ បានប្រាប់គាត់មិនឱ្យបោះបង់គំនិតនេះ ។ គាត់បានជ្រើសរើសដោយមិនអើពើពីមតិភាគច្រើន។ ឥឡូវគាត់ក្លាយជាមហាសេដ្ឋី។ ការមិនភ័យខ្លាចក្នុងការក្រោកឈរតែម្នាក់ឯងគឺជាលក្ខណៈទូទៅរបស់មហាសេដ្ឋីវ័យក្មេង។
៥. គិតអោយធំ
សេដ្ឋីវ័យក្មេងហ៊ានសុបិន្តធំ។ ពួកគេបានមើលឃើញពីលទ្ធភាពនៅពីក្រោយគំនិតអស្ចារ្យនិងមិនត្រូវបានបិទមុខដោយទំហំ ដែលម្នាក់ៗចង់បាន។ បុគ្គលដែលទទួលបានជោគជ័យពិតចាប់ផ្ដើមពីមួយជំហាន និងធ្វើការងារ ដែលពួកគេអាចដោះស្រាយបាន ប៉ុន្តែភ្នែករបស់ពួកគេផ្តោតលើគោលដៅធំជានិច្ច។
៦. អនុវត្តតាមចំណង់ចំណូលចិត្ត
មនុស្សភាគច្រើនដែលទទួលបានជោគជ័យនៅក្នុងជីវិត ត្រូវធ្វើវាដោយដើរតាមផ្លូវដែលពួកគេស្រលាញ់យកចិត្តទុកដាក់និងមានចំណាប់អារម្មណ៍ ។ គ្រាន់តែមានគំនិតមួយដែលល្អ មិនមានន័យថាវាជាការជម្រុញគំនិតអោយចេញជាលទ្ធផលនោះដែរ។នៅពេលដែលលោក Steve Jobs ព្យាយាមបញ្ចុះបញ្ចូលលោក John Sculley ដើម្បីចាកចេញពីការងារដ៏ល្អនៅក្នុងក្រុមហ៊ុន Pepsi ដើម្បីមកគ្រប់គ្រងខាងអាជីវកម្ម ក្នុងក្រុមហ៊ុន Apple,គាត់និយាយថាគឺ"តើអ្នកចង់ចំណាយពេលនៅសល់នៃជីវិតរបស់អ្នក លក់ទឹកស្ករ ឬ អ្នកចង់មកធ្វើការជាមួយខ្ញុំដើម្បីផ្លាស់ប្តូរពិភពលោកនេះ?
៧. ផ្តោតលើអ្វីមួយពិតប្រាកដ
នៅពេលសួរថា អ្វីដែលធ្វើឱ្យលោក Mark Zuckerberg ក្លាយជាអ្នកដឹកនាំឆ្នើម និយោជិតក្នុងក្រុមហ៊ុនម្នាក់ៗនិយាយថា ផ្ដោតលើទស្សនៈវិស័យរបស់គាត់។គោលដៅរបស់លោក Mark Zuckerberg គឺដើម្បីតភ្ជាប់ពិភពលោក នៅក្នុងវិធីដែលគ្មាននរណាម្នាក់ ធ្លាប់ហ៊ានស្រមៃនិងការសម្រេចចិត្តគ្រប់ពេលរបស់គាត់ គឺនាំគាត់អោយជិតដល់គោលដៅដែលឥតងាករេ។ ការមានទស្សនៈវិស័យច្បាស់លាស់ គឺជាគន្លឹះមួយក្នុងការទទួលបានជោគជ័យសម្រាប់អ្នកដឹកនាំវ័យក្មេង។
៨. ស្រឡាញ់ការរៀនសូត្រ
មិនមែនដោយសារពួកគេជាអ្នកមាន គឺមានន័យថា ពួកគេមានចម្លើយទាំងអស់នោះដែរ។ សេដ្ឋីវ័យក្មេងនៅក្នុងគ្រប់វិស័យទាំងអស់ស្រលាញ់ការរៀនសូត្រពេញមួយជីវិត។ ពួកគេបានរៀបចំកិច្ចប្រជុំលក្ខណៈ បើកចំហ ដែលជាកន្លែងដែលពួកគេអាចទទួលបានដំបូន្មានពីមនុស្សគ្រប់កម្រិតក្នុងអង្គភាព ព្រោះ អ្នកមិនដឹងថា តើគំនិតដ៏អស្ចារ្យចេញមកពីកន្លែងណាមួយនោះទេ។
៩. ស្រឡាញ់ការបង្រៀន
វិធីល្អបំផុតដើម្បីអោយអ្នកមានការអភិវឌ្ឍន៍បានប្រសើរជាងមុន គឺបង្រៀនល្បិចនៃពាណិជ្ជកម្មនេះ ទៅកាន់អ្នកដទៃ។ បុគ្គលដែល ជោគជ័យវ័យក្មេង តែងចែករំលែកទស្សនៈវិស័យរបស់ពួកគេ និងបានបង្រៀនសមាជិកក្រុមអំពីអ្វីដែលពួកគេត្រូវធ្វើដើម្បីទទួលបានជោគជ័យ។ មិនមែនត្រឹមតែធ្វើឱ្យមនុស្សគ្រប់គ្នាឆ្លាវៃនោះទេតែវាបង្កើតអោយមានអ្នកជោគជ័យតគ្នាៗ ដើម្បីផ្លាស់ប្ដូរពិភពលោក។
១០. មិនខ្លាចបរាជ័យ
ជាចុងក្រោយនិងសំខាន់បំផុត, សេដ្ឋីវ័យក្មេងមិនខ្លាចបរាជ័យ។លោក Bill Gates បាននិយាយថា: "វាជាការល្អដើម្បីអបអរការទទួលបានជោគជ័យ ប៉ុន្តែវាជាការសំខាន់ដែលទទួលបានមេរៀនពីការបរាជ័យ។ ចូររក្សាចិត្តបើកចំហ និងមានឆន្ទៈក្នុងការរៀនពីកំហុសរបស់អ្នក គឺជាវិធីតែមួយគត់ដើម្បីរក្សាទុកការផ្លាស់ប្តូរទៅមុខ៕