នាយករដ្ឋមន្ត្រីវៀតណាម លោក NguyenXuan Phuc លើកឡើងថា អត្រាកំណើន GDP របស់វៀតណាមបានកើនឡើង 7,08 ភាគរយ នៅក្នុងឆ្នាំ 2018 ។

(ប្រទេសវៀតណាម)៖ នាយករដ្ឋមន្ត្រីវៀតណាម លោក NguyenXuan Phuc បានធ្វើជាអធិបតី នៃជំនួបជាផ្លូវការរបស់មន្រ្ដីរដ្ឋាភិបាលវៀតណាម នៅថ្ងៃព្រហស្បតិ៍ ដែលក្នុងនោះលោកបានលើកឡើងថា អត្រាកំណើន GDP របស់វៀតណាមបានកើនឡើង 7,08 ភាគរយ នៅក្នុងឆ្នាំ 2018 ដែលជាអត្រាខ្ពស់បំផុតក្នុងរយៈពេល 11ឆ្នាំកន្លងមក។

លោកបន្តថា ប្រទេសវៀតណាម ទទួលបានអតិរេកពាណិជ្ជកម្មជាង7 ពាន់លានដុល្លារ ហើយនេះជាលើកទី១ ហើយដែលអត្រាកំណើនសេដ្ឋកិច្ច របស់ប្រទេសវៀតណាមបានកើនឡើងទ្វេដងនៃអតិផរណា។

លើសពីនេះទៀតលក្ខណៈវិនិច្ឆ័យ សេដ្ឋកិច្ចសង្គមទាំងអស់សម្រាប់ឆ្នាំ 2018 គឺលើសពីគោលដៅកំណត់ដែលជា"ដំណឹងល្អសម្រាប់ប្រទេសវៀតណាម "៕