ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹង ដល់សាធារណជន និងម្ចាស់ក្រុមហ៊ុនសេវាបញ្ញើឆាប់រហ័សទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ថា ក្រសួងបានដាក់ដំណើរការនីតិវិធីស្នើសុំអាជ្ញាបណ្ណ ឬស្នើសុំបន្តសុពលភាពរបស់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតតាមប្រព័ន្ធអនឡាញ សម្រាប់ក្រុមហ៊ុន និងសាខាក្រុមហ៊ុនបញ្ញើឆាប់រហ័សដែលមានទីតាំងនៅរាជធានីភ្នំពេញ ដោយអ្នកស្នើសុំ អាចចូលទៅគេហទំព័រ https://service.mptc.gov.kh

បន្ទាប់មកប្រើប្រាស់តាម CamdigiKey នៃថ្នាលបច្ចេកវិទ្យាព័ត៌មាន CamDx ដើម្បីទាញយកឯកសារ ឬបញ្ចូលព័ត៌មានដោយផ្ទាល់។ ដោយឡែក សម្រាប់សាខាបម្រើសេវាបញ្ញើឆាប់រហ័ស ដែលមានទីតាំងនៅតាមបណ្តាខេត្ត សូមធ្វើការស្នើសុំលិខិតអនុញ្ញាតសម្រាប់សាខានៅតាមមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍។

តម្លៃអាជ្ញាបណ្ណសម្រាប់ក្រុមហ៊ុនដែលមានសុពលភាព១ឆ្នាំ គឺ ៤.២០០.០០០ (បួនលានពីររយពាន់) រៀល និងតម្លៃលិខិតអនុញ្ញាតសម្រាប់សាខាដែលមានសុពលភាព១ឆ្នាំ គឺ ១.៣០០.០០០ (មួយលានបីរយពាន់) រៀល។

បញ្ជាក់៖ ចំពោះការដាក់ពាក្យស្នើសុំថ្មី គឺបង់ប្រាក់ថ្លៃពិនិត្យពាក្យស្នើសុំចំនួន ២០.០០០ (ម្ភៃពាន់) រៀល។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងអគ្គនាយកដ្ឋានប្រៃសណីយ៍ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈទូរសព្ទលេខ ០២៣ ២៣៤ ៩៩៩/ ០១២ ៨៨០ ១៦៥។

សូមទស្សនាវីដេអូ ស្តីពី នីតិវិធីស្នើសុំ អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតសេវាបញ្ញើឆាប់រហ័សតាមប្រព័ន្ធអនឡាញ

https://fb.watch/djToNbfqXz/