តាមសេចក្ដីជូនដំណឹងពីក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យមានការប្រុងប្រយ័ត្នចំពោះស្ថានភាពនៃធាតុអាកាសនៅប៉ុន្មានថ្ងៃខាងមុននេះ ដោយចាប់ពីថ្ងៃទី ៥ ដល់ទី៩ ខែកញ្ញា នឹងអាចមានភ្លៀងធ្លាក់រ៉ាយប៉ាយលើផ្ទៃប្រទេស ជាបន្តបន្ទាប់ ក្នុងកម្រិតពីមធ្យមទៅច្រើន។

បណ្ដាខេត្តមួយចំនួនក្នុងភូមិសាស្រ្ដជាប់តំបន់ភ្នំ ជួរភ្នំ និងទីទំនាបជាប់ផ្លូវទឹក មានហានិភ័យខ្ពស់នឹងជំនន់ទឹកភ្លៀង៕