សម្តេចតេជោ ហ៊ុន សែន បង្កើត Channel ផ្លូវការក្នុងបណ្តាញ Telegram ដើម្បីផ្តល់សារនានាដល់សាធារណជន

2022-05-08 12:16am

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្កើត Channel តេលេក្រាម (Telegram) មួយដើម្បីផ្តល់សារ និងព័ត៌មាននានាទៅដល់សាធារណជន។ ដើម្បីចូលក្នុង Channel ផ្លូវការរបស់សម្តេចតេជោ សូមចុច>> https://t.me/spmhunsen ។

Channel តេលេក្រាមរបស់សម្ដេចតេជោ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ហើយត្រូវបានប្រកាសផ្លូវការនៅថ្ងៃនេះ ជាមួយនឹងសារបញ្ជាក់ថា «សូមស្វាគមន៍មកកាន់ News Channel ផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកក្រកម្ពុជា»៕