សម្តេចតេជោ បានលើកឡើងថា ថវិកាសម្រាប់សាងសង់នេះបានចំណាយប្រមាណ ១២លានដុល្លាររួចទៅហើយ ហើយមានថវិកាមួយចំនួនបានត្រៀមបម្រុងសម្រាប់បន្តការសាងសង់ផងដែរ។

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ​ក្នុងឪកាស ដែលសម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីកម្ពុជា បានអញ្ញើញចូលរួមក្នុងពិធីជាអធិបតីសម្ពោធ វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅក្នុងប្រទេសកម្ពុជា ក្រោម «នយោបាយឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន​។ ក្នុងនោះសម្តេច បានមានប្រសាសន៍ថា កាប្រើសម្រាប់សាងសង់វិមាននយោបាយឈ្នះឈ្នះភាគច្រើនជាថវិការបស់សាលារាជធានីភ្នំពេញ។ សម្តេចតេជោ បានលើកឡើងថា ថវិកាសម្រាប់សាងសង់នេះបានចំណាយប្រមាណ ១២លានដុល្លាររួចទៅហើយ ហើយមានថវិកាមួយចំនួនបានត្រៀមបម្រុងសម្រាប់បន្តការសាងសង់ផងដែរ៕