រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា ក៏បានបញ្ជាក់ដែរថា ថ្នាក់ដឹកនាំជាន់ខ្ពស់២រូប ដែលនឹងអមដំណើរសម្ដេចតេជោ នាយករដ្ឋមន្រ្តី គឺមាន ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ៕