រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានយល់ព្រមផ្តល់វ៉ាក់សាំងកូវីសែលចំនួន​ ១០.០០០ដូស​ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដែលមានវ័យពី៦០ឆ្នាំ ក្នុងរាជធានីភ្នំពេញ។

វ៉ាក់សាំងកូវីសែល ១០០០០ដូស របស់ក្រុមហ៊ុន Astra Zeneca នេហ សម្រាប់ចាក់បានមនុស្សវ័យអាយុ​ ៦០ឆ្នាំឡេីងបានចំនួន​ ៥០០០នាក់ បន្ថែមលេីចំនួន​ ៥៥,៧០០នាក់​ ដែលសម្តេចតេជោបាន​ និងកំពុងជម្រុញការចាក់ជារៀងរាល់ថ្ងៃ​ ជូនដល់ក្រុមមនុស្សអាយុពី​ ៦០ឆ្នាំឡេីងនេះឱ្យបានចប់ក្នុងរយ:ពេលពីរសប្តាហ៍នេះ​ ដែលបានបង្ហាញពីការគិតគូរយកចិត្តទុកដាក់ខ្លាំងពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី លេីសុខភាពមនុស្សវ័យអាយុ​ ៦០ឆ្នាំឡេីង​ ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩​ នៅកម្ពុជា​៕