ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន ប្រកាស​ត្រៀមខ្លួន ទៅ​ប្រជុំ​នៅ​អង្គការសហប្រជាជាតិ (UN) ដើម្បី​ធ្វើ​សេចក្តីថ្លែងការណ៍​នៅ​ទីនោះ បកស្រាយ​អំពី​រឿង​នយោបាយ​នៅ​កម្ពុជា ចំពោះមុខ​បណ្ដា​អន្តរជាតិ​ទាំងអស់​។

ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន ប្រកាស​ត្រៀមខ្លួន ទៅ​ប្រជុំ​នៅ​អង្គការសហប្រជាជាតិ (UN) ដើម្បី​ធ្វើ​សេចក្តីថ្លែងការណ៍​នៅ​ទីនោះ បកស្រាយ​អំពី​រឿង​នយោបាយ​នៅ​កម្ពុជា ចំពោះមុខ​បណ្ដា​អន្តរជាតិ​ទាំងអស់​។

​ថ្លែង​ក្នុង​ពិធី​ជំនួប​សំណេះ​ជាមួយ​អត្ត​ព​លិ​ក កីឡាករ និង​គ្រូបង្វឹក នៅ​ថ្ងៃទី​៦ សីហា​នេះ សម្ដេច ហ៊ុន សែន បាន​លើក​ហេតុផល​ថា បើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ប្រកាស​លទ្ធផល​ផ្លូវការ​នៅ​ថ្ងៃទី​១៥ សីហា​នោះ រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី អាច​នឹង​កើតឡើង​មុន​ការកំណត់ (​នៅ​ថ្ងៃទី​១៩-២០ កញ្ញា​)​របស់​រដ្ឋាភិបាល ដែល​បានប្រកាស​កន្លងមក​។ សម្ដេច ហ៊ុន សែន ប្រាប់​ឲ្យ​មន្ត្រី​ច្បាប់​គណបក្ស​ប្រជាជន ពិនិត្យមើល​ផ្លូវច្បាប់​ក្នុង​ការបង្កើត​គណៈរដ្ឋមន្ត្រី អាណត្តិ​ទី​៦ មុន​ការកំណត់​នេះ​។ មូល​ហេតុដែល​សម្ដេច ចង់​បង្កើត​រដ្ឋាភិបាល​ថ្មី ឲ្យ​បាន​ឆាប់​នេះ ដោយសារតែ​សម្ដេច ចង់ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​អង្គការសហប្រជាជាតិ ដើម្បី​ថ្លែងការណ៍​អំពី​ស្ថានការណ៍​នយោបាយ​កម្ពុជា ឆ្លើយតប​នឹង​អន្តរជាតិ ដែល​ធ្លាប់​ព្រមាន​ចាប់​សម្ដេច​កន្លងមក​។​

​ប្រមុខ​រដ្ឋាភិបាល បានបញ្ជាក់​ដូច្នេះ​ថា​៖«​ឥឡូវ​នៅ​បញ្ហា​ត្រង់​ថា តើ​យើង​បង្កើត​(​គណៈរដ្ឋមន្ត្រី​) មុន​បាន​អត់​? បើ​បង្កើត​មុន​បាន ខ្ញុំ​នឹង​ទៅ​អង្គការសហប្រជាជាតិ ដើម្បី​ប្រាប់​ពួកអ្នកឯង​ឲ្យ​បាន​ច្បាស់​ថា ខ្ញុំ​មាន​សិទ្ធិ​ថ្លែងការណ៍​នៅ​អង្គការសហប្រជាជាតិ​។ មើល​អ្នកណា​ក្បាល​ប៉ាន់​ដែក​មក​ចាប់ ហ៊ុន សែន​។ មិន​ថា​ចាប់​នៅក្នុង​ប្រទេស​ទេ ខ្ញុំ​ទៅ​ញូវយ៉ក បើសិនជា​យើង​បង្កើត​(​គណៈរដ្ឋមន្ត្រី​ទាន់ពេល​)​។​មក​ចាប់​មក​»​។​

​អង្គការសហប្រជាជាតិ នឹង​បើក​កិច្ចប្រជុំ​មហាសន្និបាត​លើក​ទី​៧៣ នៅ​ទីក្រុង​ញូវយ៉ក ដែល​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៨ កញ្ញា ទៅ។