រាជធានីភ្នំពេញ៖ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានចេញសេចក្ដីសម្រេចមួយថ្មីទៀត ដែលបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបញ្ចប់ការបិទរមនីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស។ ដែលក្នុងសេចក្ដីសម្រេចនេះផងដែរ មិនត្រូវអនុវត្តក្នុងតំបន់បិទខ្ទប់នោះទេ និងសេចក្ដីសម្រេចនានារបស់រដ្ឋបាលរាជធានីខេត្ត។

លោក ឃួង ស្រេង អភិបាលរាជធានី បានបញ្ជាក់បន្ថែមពីសេចក្ដីសម្រេចខាងលើដែរថា កងកម្លាំងនៅបន្តយាមតាមគោលដៅនៃការបិទខ្ទប់រាជធានីដដែល ហើយក៏បានដាក់ចេញវិធានការបន្តការហាមឃាត់ការលក់គ្រឿងស្រវឹង រហូតដល់ថ្ងៃទី ៨ឧសភា។

សម្រាប់អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកគឹម សន្ដិភាព ៖ ការធ្វើដំណើរក្នុងតំបន់បិទខ្ទប់ ដែលសម្រេចដោយរដ្ឋបាលខេត្ត គឺនៅបន្តអនុវត្តន៍ជាធម្មតា៕