រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ដោយមិនអនុញ្ញាតទៀតនោះទេ នូវការនាំចូលរថយន្តចង្កូតស្ដាំ និងបានបញ្ជាឲ្យមន្រ្តីមានសមត្ថកិច្ច ចាប់បើឃើញនាំចូលថ្មី។

មានប្រសាសន៍នៅព្រឹកថ្ងៃទី០៦ កក្កដា នេះ ក្នុងពិធីសំណេះសំណាល ជាមួយគណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានយល់ព្រមតាមសំណូមពរប្រជាពលរដ្ឋ អនុញ្ញាតអោយរថយន្តចង្កូតស្ដាំ អាចបង់ពន្ធដោយមិនចាំបាច់កែពីចង្កូតស្ដាំ​ទៅចង្កូតឆ្វេងនោះឡេីយ ដូច្នេះ អ្នកមិនបានមកបង់ពន្ធ ត្រូវមកបង់ពន្ធ អ្នកដែលបានកក់ប្រាក់ពន្ធ ត្រូវទៅបង្គ្រប់ប្រាក់បង់ពន្ធ ដើម្បីទទួលបានស្លាកលេខប្រើប្រាស់។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការអនុញ្ញាតឲ្យរថយន្តចង្កូតស្ដាំបង់ពន្ធ គឺសម្រាប់តែឡានដែលបានចរាចរនៅក្នុងកម្ពុជារួចហើយប៉ុន្នោះ ។ ត្រឹមថ្ងៃទី០៦ ខែកក្កដា ២០២២ នេះតទៅ គឺមិនអនុញ្ញាតដាច់ខាតនូវ​ការនាំចូលបន្តនូវឡានចង្កូតស្ដាំនេះទៀតនោះទេ។ បើឃើញមានការនាំចូល គឺចាប់តែម្ដង៕