រាជធានីភ្នំពេញ៖  សម្ដេចតេជោនាយករដ្ឋមន្រ្តី បានចេញអនុក្រឹត្យ ស្ដីពីការផ្ដល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលត្រូវដំណើរការផ្ដល់ឲ្យបានមុនថ្ងៃទី ១០មេសា  និងចូលក្នុងបៀវត្តមន្រ្តីក្នុងខែតុលា សម្រាប់បុណ្យភ្ជំបិណ្ឌ។

ប្រាក់ឧបត្ថម្ភដែលត្រូវបានផ្ដល់នេះ ម្នាក់ទទួលចំនួណ៥០០០០(ប្រាំម៉ឺន)រៀល ដែលអ្នកត្រូវទទួលបានមាន មន្រ្តីរាជការ កងកម្លាំង និងគ្រួសារពលី និងគ្រួសារជនមរណអតីតយុទ្ធជន ក៏ត្រូវទទួលបាន៥០០០០រៀលផងដែរ៕