ខាងក្រោមនេះជាសារ ទាំងស្រុងដកចេញពីទំព័រFB របស់សម្ដេចតេជោ ហ៊ុន សែន។

“ខ្ញុំសូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀងដែលកំពុងកើតមាននៅក្នុងប្រទេស”។

គិតត្រឹមម៉ោង៦ល្ងាចថ្ងៃ១៣តុលា២០២០នេះថវិកាទទួលបាន១លានដុល្លារដែល ក្នុងនោះ៖

១.លោកឧកញាគិត ម៉េងនិងលោកជំទាវ ម៉ៅ ចំណាន២០មុឺនដុល្លារ។

២.ក្រុមហ៊ុនជីប ម៉ុង ៣០មុឺនដុល្លារ។

៣.លោកឧកញាថៃ ជាហួតក្រុហ៊ុន ប៉េង ហួត២០មុឺនដុល្លារ។

៤.លោកឧកញាដួង ឆាយនិងលោកជំទាវដេត ម៉ាលីណា១០មុឺនដុល្លារ

៥.លោកជំទាវឧកញាង៉ូវ ម៉ុចនិងលោកឧកញា ង៉ូវ ស្រ៊ុន១០ម៉ឺនដុល្លារ។

៦.លោកឧកញាថោង សារ៉ាតនិងលោកជំទាវ ទាវ ធីតា១០មុឺនដុល្លារ។

ថវិកាដែលសប្បុរសជនចូលរួមនេះនឹងចាត់ចែងជួយសង្រ្គោះបន្ទាន់តាមរយៈគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ក្នុងករណីមានសប្បុរសជនចង់ចូលរួមបន្ថែមទៀតសូមទាក់ទងលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។ (ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)៕